អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ

ចំនួនអ្នកទស្សនា: Views

 អភិបាលខេត្តប៉ៃលិន ចុះពិនិត្យការប្រមូលផលបន្លែផ្លែឈើ ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញរបស់ប្រជាកសិករ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ

(ប៉ៃលិន)៖ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារចុះពិនិត្យមើលការប្រមូលផលបន្លែផ្លែឈើ ដូចជា ផ្លែមៀនប៉ៃលិន ផ្លែស្វាយកែវល្មៀតនិងបន្លែរបស់កសិករ នៅឃុំសាលាក្រៅ និងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ ខណៈឆ្នាំនេះទីផ្សារល្អប្រសើជាងឆ្នាំកន្លងទៅ។

លោកស្រីបណ្ឌិត បាន ស្រីមុំ បានលើកឡើងថា បច្ចុប្បន្នរាជរដ្ឋាភិបាលកកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានជំរុញឱ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបណ្តុះបណ្តាលដល់សហគមន៍ ឬបណ្តុំកសិករ ដោយផ្តល់អ្នកជំនាញទៅបណ្តុះ បណ្តាលដល់មូលដ្ឋានផ្ទាល់តែម្តង គឺធ្វើយ៉ាងណាឱ្យការដាំដុះរបស់ប្រជាកសិករទទួលបានទិន្នផលច្រើន ចំណាយ លើការផលិតតិច និងមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ក៏ដូចជាអ្នកដាំផ្ទាល់ ជាពិសេសផលិតកសិផលទៅតាមតម្រូវការ ទីផ្សារក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស។

លោកស្រីបណ្ឌិតអភិបាលខេត្ត បានបន្តថាមនៅខេត្តប៉ៃលិនក្រសួងពាណិជ្ជកម្ម តាមរយៈ គម្រោង ជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច ហៅកាត់ថា អេមស៍ ក៏បានរៀបចំជាបណ្តុំផលិតផលក្នុងស្រុក តាមបែបធម្មជាតិ ដើម្បីជំរុញឱ្យបងប្អូនប្រជាកសិករ បង្កើនការចិញ្ចឹម និងការដាំដុះបន្ថែមទៀត ក្នុងការផ្គត់ផ្គង់ឱ្យបានទាន់ពេលវេលា និងតាមតម្រូវការទីផ្សារ ក្នុងតម្លៃមួយសមរម្យ ជាសវាងការផលិតដែលគ្មានគុណភាព និងមិនមានទីផ្សារ ហើយជាក់ស្តែងបច្ចុប្បន្ននេះខេត្តប៉ៃលិន កំពុងមានក្រុមហ៊ុនទទួលទិញ ផ្លែស្វាយ និងផ្លែមៀនប៉ៃលិន ដើម្បីវេចខ្ចប់ និងសម្ងួត នាំចេញយកទៅលក់នៅក្រៅប្រទេសផងដែរ។

ដើម្បីជាការលើកទឹកចិត្ត លោកស្រីបណ្ឌិត បាន ស្រីមុំ ក៏បានជួយទិញបន្លែផ្លែឈើរបស់បងប្អូនកសិករ ព្រមទាំងជំរុញឱ្យពួកគាត់បង្កើនការដាំដុះបន្លែផ្លែឈើសរីរាង្គឱ្យបានច្រើន ដើម្បីលើកកម្ពស់ជីវភាពក្នុងគ្រួសារ និងផ្គត់ផ្គង់តម្រូវការទីផ្សារទាំងក្នុងខេត្ត និងក្រៅខេត្ត ជាពិសេសការនាំចេញទៅក្រៅប្រទេស ហើយក្នុងករណីបញ្ហាទីផ្សារ សូមទំនាក់ទំនងមកកាន់ក្រុមការងារ លោកស្រីនឹងជួយរកទីផ្សារជូនប្រជាពលរដ្ឋ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment