រូបភាពដែលថតបាន កាលពីថ្ងៃសុក្រ ទី១៣ ខែធ្នូ បង្ហាញពីអ្វីដែលមើលទៅដូចជាយន្តហោះ Antonov AN-124 យ៉ាងហោចណាស់ចំនួនពីរគ្រឿង ជាប្រភេទយន្តហោះដឹកទំនិញធំបំផុតមួយរបស់ពិភពលោក នៅមូលដ្ឋានទ័ពអាកាស Hmeimim ក្នុងខេត្ត Latakia តំបន់ឆ្នេររបស់ប្រទេសស៊ីរី។
ក្រុមហ៊ុន Maxar បាននិយាយថា មូលដ្ឋានកងទ័ពជើងទឹករបស់រុស្ស៊ីនៅតំបន់ Tartous ជាមជ្ឈមណ្ឌលជួសជុល និងដោះដូរ នៅសមុទ្រមេឌីទែរ៉ាណេតែមួយគត់របស់រុស្ស៊ី ដែលនៅតែមិនផ្លាស់ប្តូរច្រើន។
សារព័ត៌មាន Channel 4 របស់ចក្រភពអង់គ្លេស បានរាយការណ៍ថា ខ្លួនបានឃើញក្បួនរថយន្តយោធារុស្ស៊ីជាង ១៥០ គ្រឿង កំពុងធ្វើដំណើរតាមដងផ្លូវមួយ។ ប្រព័ន្ធផ្សព្វផ្សាយនិយាយថា យោធារុស្ស៊ី កំពុងមានចំណាត់ការក្នុងសណ្តាប់ធ្នាប់ល្អ ហើយទំនងជាមានកិច្ចព្រមព្រៀងមួយដើម្បីអនុញ្ញាតឱ្យពលរដ្ឋរុស្ស៊ី ចាកចេញពីប្រទេសស៊ីរី ជាបន្តបន្ទាប់។
វិមានក្រឹមឡាំង បាននិយាយថា ការផ្តោតសំខាន់របស់ខ្លួន ចាប់តាំងពីការដួលរលំរបបលោក Assad គឺដើម្បីធានាបានសន្តិសុខនៅមូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរី និងបេសកកម្មការទូតរបស់ខ្លួន។
0 Comments:
Post a Comment