អ៊ុយក្រែន បើកការវាយប្រហារលើកំពង់ផែ និងឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

អ៊ុយក្រែន បើកការវាយប្រហារលើកំពង់ផែ និងឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី

ចំនួនអ្នកទស្សនា: Views

អ៊ុយក្រែន បើកការវាយប្រហារលើកំពង់ផែ និងឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី

(គៀវ)៖ អ៊ុយក្រែន នៅថ្ងៃពុធនេះបានបើកការវាយប្រហារទៅលើកំពង់ផែ និងឃ្លាំងស្តុកប្រេងរបស់រុស្ស៊ី ដោយប្រើប្រាស់មីស៊ីល និងយន្តហោះដ្រូន ដោយបានកំណត់គោលដៅ ទៅលើកំពង់ផែមួយកន្លែងនៅសមុទ្រ Azov និងឃ្លាំងប្រេងមួយនៅក្នុងតំបន់ Bryansk ភាគខាងលិចប្រទេសរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

អ៊ុយក្រែន បានអះអាងថា ការវាយប្រហារនេះ គឺជាការសងសឹក ចំពោះការវាយប្រហាររបស់រុស្ស៊ី ទៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួន។ ទោះជាយ៉ាងណា រុស្ស៊ី បានថ្កោលទោសសកម្មភាពរបស់អ៊ុយក្រែន និងបានព្រមានថា ការប្រើប្រាស់កាំជ្រួច ATACMS របស់អ៊ុយក្រែន គឺជាការបង្កហេតុ ដែលអាចនាំឱ្យមានសង្រ្គាមកាន់តែទូលំទូលាយ។

ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសថា អង្គភាពការពារដែនអាកាស បានបាញ់ទម្លាក់យន្តហោះដ្រូនរបស់អ៊ុយក្រែនចំនួន ១៤គ្រឿង នៅពេលយប់ នៅលើតំបន់ Bryansk ដែលជាប់ព្រំដែនអ៊ុយក្រែន។ អភិបាលខេត្ត លោក Alexander Bogomaz បានបញ្ជាក់ថា រោងចក្រមួយកន្លែងនៅទីនោះបានឆាបឆេះ ប៉ុន្តែមិនបានបញ្ជាក់លម្អិតទេ។

ដោយឡែក អ៊ុយក្រែនក៏បានអះអាងថា ខ្លួនបានវាយប្រហារទៅលើឃ្លាំងស្តុកប្រេងមួយ នៅក្នុងតំបន់ Bryansk ដែលបណ្តាលឱ្យមានអគ្គីភ័យដ៏ធំមួយ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរបស់រុស្ស៊ី ASTRA ក៏បានរាយការណ៍ អំពីការវាយប្រហារនេះ និងបានបង្ហាញវីដេអូនៃអណ្តាតភ្លើង កំពុងឆាបឆេះយ៉ាងខ្លាំងនៅរោងចក្រចម្រាញ់ប្រេងផងដែរ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment