ខណ្ឌច្បារអំពៅ : រដ្ឋបាលខណ្ឌច្បារអំពៅខណ្ឌច្បាអំពៅថ្ងៃអាណ៤.ភាព.. ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ច្បារអំពៅ, ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៤ សេចក្តីជូនដំណឹង ស្តីពីការចុះរៀបចំសណ្តាប់ធ្នាប់តាមបណ្តោយផ្លូវព្រែកបារាំង ក្នុងភូមិសាស្ត្រ សង្កាត់ច្បារអំពៅទី១ សង្កាត់និរោធ និងសង្កាត់ព្រែកប្រា
យោង៖ សេចក្តីណែនាំលេខ ០០៣៧១៧សនណច ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧ របស់រដ្ឋបាលរាជធានីភ្នំពេញ
រដ្ឋបាលខណ្ឌច្បារអំពៅ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងប្រកបអាជីវកម្ម នៅតាមបណ្តោយផ្លូវព្រែកបារាំង ក្នុងភូមិសាស្ត្រសង្កាត់ច្បារអំពៅទី១ សង្កាត់និរោធ និងសង្កាត់ព្រែកប្រា ឲ្យបានជ្រាបថាៈ ដើម្បីចូលរួមសហការរក្សារបៀបរៀបរយសណ្តាប់ធ្នាប់ផ្លូវសាធារណៈកាត់បន្ថយការកកស្ទះ ចរាចរណ៍និងចូលរួមចំណែកលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ ញ ញ រដ្ឋបាលខណ្ឌច្បារអំពៅ រដ្ឋបាលខណ្ឌច្បារអពៅ សូមឲ្យ បងប្អូនប្រជាពលរដ្ឋជាម្ចាស់អាជីវកម្ម ដែលកំពុងលក់ដូរ ដូរ ដាក់តាំងឧបករណ៍សម្ភារៈទំនិញ ស្លាកយីហោ និងការចតមធ្យោបាយផ្សេងៗ ដែលកំពុងរំលោភយកផ្លូវ និងចិញ្ចើមផ្លូវសាធារណៈ ត្រូវបញ្ឈប់និងរុះរើ ចេញជាបន្ទាន់ រាល់ការលក់ដូរដាក់តាំងឧបករណ៍សម្ភារៈទំនិញ ស្លាកយីហោ និងការចតមធ្យោបាយផ្សេងៗ ទាំងនោះចេញឲ្យអស់ពីលើផ្លូវ និងចិញ្ចើមផ្លូវតាមបណ្តោយផ្លូវព្រែកបារាំង ក្នុងភូមិសាស្ត្រសង្កាត់ ច្បារអំពៅទី១ សង្កាត់និរោធ និងសង្កាត់ព្រែកប្រា ក្នុងរយៈពេល០៣ថ្ងៃដោយគិតចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ។
ក្នុងករណី លោក-លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌច្បារអំពៅ នឹងមាន វិធានការចុះរុះរើ ដកហូតសម្ភារៈ និងទំនិញផ្សេងៗដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាត ទ្រព្យម្បត្តិ និងសម្ភារៈផ្សេងៗដែលមាននៅលើទីតាំងនោះឡើយ ។ ចំពោះរាល់ការចំណាយក្នុងការអនុវត្ត ការងាររុះរើ និងដកហូតជាបន្ទុករបស់លោក-លោកស្រី ដែលជាម្ចាស់ទីតាំងត្រូវទទួលខុសត្រូវទាំងស្រុង ករណីមានការរារាំង រឹងរូសមិនគោរពតាមការណែនាំរបស់អាជ្ញាធរ រដ្ឋបាលខណ្ឌនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
រដ្ឋបាលខណ្ឌច្បារអំពៅ សង្ឃឹមជឿជាក់លើស្មារតីទទួលខុសត្រូវរបស់ លោក-លោកស្រី អាជីវករ និងម្ចាស់ទីតាំងទាំងអស់នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ។
0 Comments:
Post a Comment