ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន «ក្រុម ច» ជាមួយវិស័យឯកជន ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តមរដ្ឋមន្រ្តី ប៉េង ពោធិ៍នា បន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន «ក្រុម ច» ជាមួយវិស័យឯកជន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាស្តីពីបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយនានា នៃក្រុមការងារផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន «ក្រុម ច» ជាមួយវិស័យឯកជន ដែលតំណាងដោយលោកឧកញ្ញ៉ា សូ ងួន ដោយមានការចូលរួមពីថ្នាក់ដឹកនាំអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ និងតំណាងក្រុមហ៊ុន សមាគមធុរកិច្ចជាច្រើន។

កិច្ចប្រជុំនេះរៀបចំឡើងបន្តពីកិច្ចប្រជុំកាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ តាមដានវឌ្ឍនភាពការងារ និងដំណោះស្រាយឆ្លើយតបទៅ​នឹងការ​លើកឡើងនានា​ពីផ្នែកឯកជន ដែលសភាពាណិជ្ជកម្មកម្ពុជាបានស្នើមកក្រសួង រួមទាំងផ្តល់ដំណោះស្រាយស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការសម្រួលធុរកិច្ច ជំរុញលើកកម្ពស់កំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញវិនិយោគគិនទាំងក្នុង និងក្រៅប្រទេសផងដែរ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment