រដ្ឋាភិបាលផ្ដល់ពូជស្រូវជាង ១០០តោន ដល់ពលរដ្ឋ ៧១៥គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកបារាយណ៍ និងស្រុកសន្ទុ ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋាភិបាលផ្ដល់ពូជស្រូវជាង ១០០តោន ដល់ពលរដ្ឋ ៧១៥គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកបារាយណ៍ និងស្រុកសន្ទុ

ចំនួនអ្នកទស្សនា: Views

 រដ្ឋាភិបាលផ្ដល់ពូជស្រូវជាង ១០០តោន ដល់ពលរដ្ឋ ៧១៥គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង នៅស្រុកបារាយណ៍ និងស្រុកសន្ទុក


ដើម្បីស្តារលទ្ធភាពការដាំដុះឡើងវិញ ក្រោយរដូវទឹកសម្រករាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ពូជស្រូវជាង ១០០តោន ដល់ប្រជាពលរដ្ឋចំនួន ៧១៥គ្រួសារ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងនៅស្រុកបារាយណ៍ និងស្រុកសន្ទុក ខេត្តកំពង់ធំ។

ជាក់ស្តែងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញចែកពូជស្រូវចំនួន ១០៩,៥០០គីឡូក្រាម ជូនប្រជាពលរដ្ឋចំនួន ៧១៥នាក់ រងផលប៉ះពាល់ដោយគ្រោះទឹកភ្លៀងកាលពីកន្លងទៅ។

ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខក្តីនឹករលឹក និងការអាណិតស្រលាញ់ប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅរបស់សម្តេចបវរសធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋនមន្ត្រី​នៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនដល់ប្រជាពលរដ្ឋទាំងអស់ និងសម្តែងការសោកស្តាយចំពោះផលប៉ះពាល់របស់ប្រជាពលរដ្ឋកើតពីទឹកជំនន់។

ឯកឧត្តមបានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្ដល់ស្រូវពូជជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀងកន្លងទៅថ្មីៗនេះ ចាប់ផ្តើមមានភ្លៀងធ្លាក់តាំងពីចុងខែកក្កដា បានធ្វើឱ្យខេត្តកំពង់ធំ ទទួលរងនូវគ្រោះជំនន់ទឹកភ្លៀង បានប៉ះពាល់ចំនួន០៧ ក្រុង ស្រុក។ ដោយឡែកប៉ះពាល់ស្រុកបារាយណ៍ មានប្រជាពលរដ្ឋដែលរងគ្រោះសរុប៣១៥នាក់ ទទួលបានស្រូវពូជចំនួន ៣១,៥០០គីឡូក្រាម និងស្រុកសន្ទុកមានប្រជាពលរដ្ឋដែលរងគ្រោះចំនួន៤០០នាក់ ទទួលបានស្រូវពូជ ៧៨,០០០គីឡូក្រាម ហើយផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ ស្ពាន ផ្លូវជនបទមួយចំនួនទទួលរងការខូចខាត ប៉ះពាល់សាលារៀន មណ្ឌលសុខភាព និងវត្តអារាមមួយចំនួនទៀត ។

ឯកឧត្តមបានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដាំដុះស្រូវ និងផលដំណាំឡើងវិញ ដើម្បីលើកស្ទួយជីវភាពក្រោយទឹកជំនន់ ក្រៅពីនេះការងារអនាម័យសំអាតបរិស្ថាន ក្នុងសហគមន៍ ក្នុងពេលទឹកកំពុងស្រក និងក្រោយពីទឹកស្រក ក៏ជាការងារអាទិភាពផងដែរ។

តំណាងប្រជាពលរដ្ឋដែលទទួលបានពូជស្រូវសម្រាប់ការដាំដុះឡើងវិញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ដែលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែង៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment