October 2024 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ភ្ញៀវទេសចរប្រមាណជាង៤ម៉ឺននាក់ បានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅខេត្តសៀមរាប

ចំនួនអ្នកទស្សនា: Views

 ភ្ញៀវទេសចរប្រមាណជាង៤ម៉ឺននាក់ បានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា លើកទី២ នៅខេត្តសៀមរាប

ចំនួនទេសចរជាតិ អន្តរជាតិ និងបងប្អូនប្រជាពលរដ្ឋ ចូលទស្សនានៅខេត្តសៀមរាប ក្នុងកំឡុងការរៀបចំព្រឹត្តិការណ៍ស្នាមញញឹមនៃកម្ពុជា ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤៤ ៨២៤នាក់ ក្នុងនោះ ទេសចរអន្តរជាតិមានចំនួន ៦ ០២៤នាក់ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៣៨ ៨០០នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានបង្ហាញនៅល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ។

ព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” លើកទីពីរនេះ ធ្វើឡើងដើម្បីអបអរសាទរខួប ២០ព្រះវស្សា នៃការយាងឡើងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងគោលបំណងរួមគ្នា ជំរុញការផ្សព្វផ្សាយពីសិល្បៈ វប្បធម៌ អរិយធម៌ដ៏ល្អផូរផង់របស់ខ្មែរ និងបង្ហាញពីសក្តានុពលវិស័យទេសចរណ៍នៅកម្ពុជា។

ទន្ទឹមនឹងនេះ ក៏ជាការគាស់រំលឹកឡើងវិញពីប្រវត្តិសាស្ត្រដ៏អស្ចារ្យ ពីការបង្ហាញទម្រង់នៃសិល្បៈវប្បធម៌ ខ្មែរដ៏ល្អផូរផង់ ជូនដល់ភ្ញៀវជាតិ និងអន្តរជាតិបានទស្សនា បានស្គាល់ និងបានយល់នាពេលនេះ កម្មវិធី “ស្នាមញញឹមនៃកម្ពុជា” ក៏ត្រូវបាននិម្មិតឡើងក្នុងគោលបំណងដ៏ធំបំផុតមួយ គឺជំរុញការផ្សព្វផ្សាយ និងទាក់ទាញភ្ញៀវទេសចរបរទេស មកទស្សនាកម្ពុជាជាថ្មីម្ដងទៀតនៅចុងឆ្នាំ២០២៤ នឹងការត្រៀមខ្លួនរួចជាស្រេច នៃការឈានចូលមកដល់នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា ស្នាមញញឹមនៃកម្ពុជា លើកទី២នេះ ការសម្ដែងសិល្បៈផ្សេងៗ អមជាមួយនឹងការតាំងពិព័រណ៌សិល្បៈវប្បធម៌ ការដង្ហែក្បួនព្រះមហាក្សត្រខ្មែរនាសម័យអង្គរ និងការសម្ដែងរបាំបុរាណខ្មែរជាច្រើនទម្រង់ ការរៀបចំពិព័រណ៍ភ្លក់ម្ហូបអាហារ នំចំណី ផ្លែឈើ និងភេសជ្ជៈបែបខ្មែរ ការប្រគំតន្ត្រីខ្នាតតូច ការសម្តែងផ្ទាំងទស្សនីយភាពល្បែង របាំ ជាច្រើនទម្រង់ផងដែរ។


សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

ចំនួនអ្នកទស្សនា: Views

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១៤រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី​៣១ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បាននិងកំពុងអញ្ជើញ​ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា។

របៀបវារៈនៃកិច្ចប្រជុំមានដូចខាងក្រោម៖

១៖ ពិនិត្យ និងសម្រេចលើរបាយការណ៍សង្ខេបស្តីពីលទ្ធផល និងសកម្មភាពការងាររបស់ព្រឹទ្ធសភានៅចន្លោះសម័យប្រជុំលើកទី១ និងលើកទី២ នីតិកាលទី៥។

២៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភា លើកទី២ នីតិកាលទី៥។

កិច្ចប្រជុំក៏នឹងពិភាក្សាលើបញ្ហាផ្សេងៗផងដែរ៕

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ

ចំនួនអ្នកទស្សនា: Views

 ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញចូលរួមរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ

(ភ្នំពេញ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានដឹកនាំគណៈប្រតិភូទៅចូលរួមពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី នៅសាធារណរដ្ឋកូរ៉េ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ច្បាប់និងបញ្ញាសិប្បនិម្មិត៖ កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍបច្ចេកវិទ្យាសម្រាប់នីតិកម្មនៅអាស៊ី (Law Encounters AI : Cooperation Measures for Advancing Legal Tech in Asia)»។

តាមកម្មវិធីដែលបានគ្រោងទុក ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត នឹងថ្លែងសុន្ទរកថាក្នុងពិធីបើករបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងថ្លែងសុន្ទរកថាក្នុងសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី។ ក្រៅពីនេះ ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏នឹងមានជំនួបពិភាក្សាការងារទ្វេភាគីជាមួយលោក Lee Wan-kyu រដ្ឋមន្ត្រីក្រសួងនីតិកម្ម នៃសាធារណរដ្ឋកូរ៉េ និងចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរបស់គណៈកម្មការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីផងដែរ។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីគាំទ្រនូវចក្ខុវិស័យនៃការបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ីមួយ ជាអង្គការអន្តរជាតិមួយ សម្រាប់កិច្ចសហការផ្នែកនីតិកម្មក្នុងតំបន់អាស៊ីនៅឆ្នាំ២០៣០។ ទន្ទឹមនេះ ការចូលរួមសន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី ក្នុងគោលបំណងដើម្បីពង្រឹង និងពង្រីកកិច្ចសហការក្នុងការអភិវឌ្ឍឧស្សាហកម្មបច្ចេកវិទ្យាក្នុងវិស័យនីតិកម្ម ពោលគឺការធ្វើសមាហរណកម្មវិស័យបញ្ញាសិប្បនិម្មិតនិងនីតិកម្ម និងការកសាងសមត្ថភាពលើវិស័យនីតិកម្មក្នុងបរិការណ៍នៃការវិវត្តឥតឈប់ឈរក្នុងវិស័យឌីជីថលនិងបញ្ញាសិប្បនិម្មិត។

ការចូលរួមពិធីបើករបស់គណៈកម្មាធិការរៀបចំបង្កើតក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និង សន្និសីទលើកទី១២ នៃអ្នកជំនាញនីតិកម្មអាស៊ី គឺជាឱកាសដ៏ល្អសម្រាប់កម្ពុជា ដើម្បីក្លាយជាសហស្ថាបនិកនៃក្រុមប្រឹក្សាស្ថាប័ននីតិកម្មអាស៊ី និងដើម្បីកសាង និងពង្រឹងសមត្ថភាពផ្នែកនីតិកម្មរបស់កម្ពុជាបន្ថែមទៀត ជាពិសេសលើការកសាងច្បាប់ដ៏មានប្រសិទ្ធភាព សំដៅពង្រឹងនីតិរដ្ឋ សន្តិសុខគតិយុត្ត និងសុខដុមនីយកម្មនៃប្រព័ន្ធច្បាប់កម្ពុជាជាមួយនឹងប្រព័ន្ធច្បាប់នៃបណ្តាប្រទេសនានាក្នុងតំបន់អាស៊ី និងសកលលោក ដែលជាកាតាលីករដ៏សំខាន់ និងចាំបាច់សម្រាប់គាំទ្រដល់កិច្ចអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជានៅក្នុងដំណាក់កាលថ្មី៕

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យសមាគមសហគ្រិនវ័យក្មេងណានចាង ជួយផ្សព្វផ្សាយពីប្រទេសកម្ពុជា ទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃអង្គារ ទី២៩ ខែតុលា ឆ្នាំ២០២៤ អនុញ្ញាតជូនលោក Xie Deping ប្រធានប្រតិបត្តិសមាគមសហគ្រិនវ័យក្មេងណានចាង និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ជំនួបនេះ បានធ្វើឡើងដើម្បីស្នើសុំអនុសាសន៍ណែនាំលើការធ្វើធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា និងជម្រាបពីរអំពីគម្រោងរបស់សមាគមដែលមកវិនិយោគនៅកម្ពុជា និងជំរុញការផ្សព្វផ្សាយអំពីសក្តានុពលទេសចរកម្ពុជាទៅប្រជាជនខេត្តជាំងស៊ី ប្រទេសចិន។

ឆ្លៀតនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានស្នើឱ្យសមាគមជួយផ្សព្វផ្សាយព័ត៌មានល្អៗពីប្រទេសកម្ពុជាទៅក្នុងសហគមន៍ចិនឱ្យបានទូលំទូលាយ ក្នុងគោលដៅជំរុញអ្នកទេសចរមកលេងប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនឡើង។

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យទូទាំងអស់ បន្តបង្កើនការយកចិត្តទុកបន្ថែមទៀត ចំពោះសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានណែនាំដល់ថ្នាក់ដឹកនាំទទួលបន្ទុកគ្រប់ឋានុក្រម ជាពិសេសថ្នាក់ដឹកនាំនៅតាមបណ្តារាជធានី ខេត្ត បន្តបង្កើនការយកចិត្តទុកបន្ថែមទៀត ចំពោះសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដោយចាត់តាំងក្រុមការងារ ក្នុងការពិនិត្យវាយតម្លៃ និងទទួលព័ត៌មានត្រឡប់វិញពីប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ។

សម្រាប់ក្នុងការចុះពិនិត្យ-គាំទ្រមូលដ្ឋានសុខាភិបាល ត្រូវបន្តពិនិត្យនិងរៀបចំបច្ចុប្បន្នភាពគោលការណ៍ ឱ្យបានកាន់តែសមស្របទៅនឹងស្ថានការ ទាំងផ្នែកបច្ចេកទេស និងផ្នែកគ្រប់គ្រង ដូចជា ហេដ្ឋារចនាសម្ព័ន្ធ អនាម័យបរិស្ថាន ការធ្វើបដិសណ្ឋារកិច្ច ប្រព័ន្ធទំនាក់ទំនង ធនធានមនុស្ស ការគ្រប់គ្រងឱសថ និងជាពិសេសក្រមសីលធម៌វិជ្ជាជីវៈគ្រូពេទ្យ។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក្នុឳកាស ដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែតុលា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត ដែលមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គនាយករង និងគ្រប់ប្រធានអង្គភាពថ្នាក់កណ្តាលក្រោមឱវាទក្រសួងសុខាភិបាល ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងតាមប្រព័ន្ធ Zoom ប្រធានមន្ទីរសុខាភិបាលខេត្ត នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានលើកយកពីវឌ្ឍនភាព និងលទ្ធផលនៃការចូលរួមកិច្ចប្រជុំលើកទី ៧៥ របស់អង្គការសុខភាពពិភពលោកសម្រាប់តំន់ប៉ាស៊ីហ្វិកខាងលិច ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន ដែលបានពិភាក្សា ក្នុងការពង្រឹងប្រព័ន្ធសុខាភិបាលប្រកបដោយភាពធន់ និងឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសុខភាពដែលកំពុងកើតមានឱ្យបានឆាប់រហ័ស។

ទន្ទឹមនឹងនោះលោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំថ្នាក់ដឹកនាំគ្រប់កម្រិត យកចិត្តទុកដាក់លើជំងឺមិនឆ្លង លើអាហារូបត្ថម្ភនៅតាមសហគមន៍ ជាពិសេសសាលារៀន ដោយរៀបចំចងក្រងជាស្តង់ដានៃរបបអាហារ ក៏ដូចទម្លាប់នៃការរស់នៅប្រកបដោយសុខុមាលភាព ដោយត្រូវបង្កើតជាសារអប់រំសុខភាពជូនប្រជាពលរដ្ឋ ឱ្យកាន់តែយល់ដឹងបន្ថែមទៀត ក្នុងការថែរក្សាសុខភាព៕