រដ្ឋមន្រ្តីទេសចរណ៍ ស្នើក្រុមហ៊ុនធំមួយនៅខេត្តយូណានពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋមន្រ្តីទេសចរណ៍ ស្នើក្រុមហ៊ុនធំមួយនៅខេត្តយូណានពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានស្នើឱ្យក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) ដែលមានទុនវិនិយោគរាប់ពាន់លានដុល្លារ សូមពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន។

ការស្នើនេះធ្វើឡើងក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ធ្វើទស្សនកិច្ចនៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Yunnan Investment Holding Group Co., Ltd (YIG) នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីស្វែងយល់ពីសក្តានុពលនៃការអភិវឌ្ឍ និងវិនិយោគរបស់ក្រុមហ៊ុន ទាំងនៅប្រទេសចិន និងប្រទេសកម្ពុជា។

ឯកឧត្តមរដ្ឋមន្រ្តីបានពិភាក្សាការងារជាមួយ លោក លីវ មីងលីន (Liu Minglin) ប្រធានក្រុមហ៊ុន(YIG) រួមជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន YIG ជាច្រើនរូបទៀត ដោយផ្តោតលើការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ពិសេសបង្កើនការវិនិយោគថ្មីៗក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប។

លោកប្រធានក្រុមហ៊ុនបានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោក ដែលជាក្រុមហ៊ុនដ៏ធំបំផុតក្នុងខេត្តយូណាន និងឈានមុខមួយក្នុងប្រទេសចិន និងមានទុនវិនិយោគរាប់ពាន់លានដុល្លា ក្នុងការបណ្តាក់ទុកវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា។

លោកក៏បានបញ្ជាក់ថា លោកនឹងចាត់ក្រុមការងារជំនាញរបស់ក្រុមហ៊ុនលោក ចុះទៅសិក្សាផ្ទាល់លើសក្តានុពលកម្ពុជាក្នុងពេលដ៏ឆាប់ខាងមុខនេះ។

ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ ក៏បានសាទរនិងស្វាគមន៍ចំពោះរាល់ការវិនិយោគលើវិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា និងបានស្នើឱ្យប្រធានក្រុមហ៊ុនរៀបចំគម្រោងវិនិយោគនេះឱ្យបានរួចរាល់ និងបញ្ជូនមករាជរដ្ឋាភិបាលកម្ពុជាដើម្បីពិនិត្យ និងសម្រេច។

ឯកឧត្តមរដ្ឋមន្រ្តីក៏បានស្នើឱ្យលោកប្រធានក្រុមហ៊ុនពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជនកម្ពុជា និងកៀរគរអ្នកវិនិយោគមកបណ្តាក់ទុនលើការអភិវឌ្ឍន៍វិស័យទេសចរណ៍កម្ពុជាឱ្យបានច្រើន៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment