អភិបាលខេត្តកំពង់ចាម ផ្តល់រង្វាន់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ក្នុងក្រុងកំពង់ចាម ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្តកំពង់ចាម ផ្តល់រង្វាន់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ក្នុងក្រុងកំពង់ចាម

ចំនួនអ្នកទស្សនា: Views

អភិបាលខេត្តកំពង់ចាម ផ្តល់រង្វាន់សិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលទទួលបាននិទ្ទេស A ក្នុងក្រុងកំពង់ចាម

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាល និងផ្តល់រង្វាន់ដល់សិស្សានុសិស្ស២៧នាក់ ដែលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A ក្នុងក្រុងកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានយកឱកាសនោះអបអរសាទរចំពោះ ការខិតខំប្រឹងប្រែងរបស់ក្មួយៗ រហូតបានទទួលជ័យលាភី ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A ដែលទូទាំងខេត្តកំពង់ចាម សិស្សដែលប្រឡងជាប់និទ្ទេស A រហូតដល់ទៅ១១៥រូប ក្នុងនោះក្រុងកំពង់ចាមមាន ២៧រូប នៃចំនួនបេក្ខជនប្រឡងជាង ៨,០០០នាក់ និងប្រលងជាប់បានជាង ៦,០០០នាក់។

ទន្ទឹមនឹងនេះឯកឧត្តមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សដែលជាប់និទ្ទេស A ចំនួន ២៧រូប ក្នុងក្រុងកំពង់ចាម ដោយម្នាក់ៗទទួលបាន កុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកា ១លានរៀល។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ចំពោះសិស្សដែលប្រឡងជាប់ទទួលបានជ័យលាភីលើកនេះ គឺជាការបោះជំហានទទួលបានជ័យជំនះកម្រិត ទី១ ដូច្នេះ ជំហានបន្ទាប់គឺជាភាពជោគជ័យនៃជីវិតទី២ គឺការសិក្សាបញ្ចប់នៅកម្រិតឧត្ដមសិក្សា ដែលអាចទទួលបាននូវជំនាញ ហើយបន្តយកជ័យជំនះទី៣ គឺការបញ្ចប់ការសិក្សារួចហើយមានការងារធ្វើល្អ ដែលខ្លួនពេញចិត្ត និងទទួលបានប្រាក់ចំណូលខ្ពស់ បន្ទាប់មកទើបរៀបចំគ្រួសារមួយឲ្យបានល្អ សាងសុភមង្គលក្នុងជីវិតរបស់ខ្លួន ឲ្យបានល្អប្រសើរផងដែរ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment