រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ

ចំនួនអ្នកទស្សនា: Views

រដ្ឋមន្ត្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្រោមដែនសមត្ថកិច្ចក្រសួងសាធារណការ


(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃសុក្រ ទី១០ ខែឧសភា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំលើការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ដោយមានការចូលរួមពី លោក លោកស្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

អង្គប្រជុំបានជជែកពិភាក្សាយ៉ាងផុលផុស លើការងារជាអាទិភាពក្នុងការវាយតម្លៃ និងចាត់ចំណាត់ថ្នាក់ប្រភេទផ្លូវថ្នល់ ដែលស្ថិតក្រោមដែនសមត្ថកិច្ចក្រសួងតាមរយៈបទដ្ឋានគតិយុត្តនានា ដើម្បីលើកកម្ពស់ឧត្តមានុវត្តន៍ការងារគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment