សម្តេច ម៉ែន សំអន សង្ឃឹមថា អ្នកវិនិយោគចិន នឹងទទួលបានពីសក្តានុពលវិនិយោគ នៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្តេច ម៉ែន សំអន សង្ឃឹមថា អ្នកវិនិយោគចិន នឹងទទួលបានពីសក្តានុពលវិនិយោគ នៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា

ចំនួនអ្នកទស្សនា: Views


 សម្តេច ម៉ែន សំអន សង្ឃឹមថា អ្នកវិនិយោគចិន នឹងទទួលបានពីសក្តានុពលវិនិយោគ នៃការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី តាមរយៈសមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សង្ឃឹមយ៉ាងម៉ុតមាំថា អ្នកវិនិយោគចិននឹងទទួលបានសក្តានុពល និងអាចរកដៃគូរក្នុងស្រុក ដើម្បីវិនិយោគ ក្នុងវិស័យជាច្រើន ជាពិសេស វិស័យដែលមាននៅក្នុងគម្រោង «ការផ្តួចផ្តើមខ្សែក្រវ៉ាត់ និងវិថី» ដែលអាចហុចឱកាសដ៏ល្អសម្រាប់អនាគត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈដែលសម្តេចបានអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធសមាគមសហគ្រិន ស៊ុនតឺ នៅកម្ពុជា និងពិធីប្រកាសចូលកាន់មុខតំណែងនាយក សមាគមសហគ្រិនចិនហ្វូសាន នៅកម្ពុជា អាណត្តិទី២ នារសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ នៅអគារ៣៦អា ផ្លូវលេខ២៤២ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានថ្លែងនូវការកោតសរសើរដល់សមាគមសហគ្រិនចិនហ្វូសាននៅកម្ពុជា និងសភាពាណិជ្ជកម្មស៊ុនតឺ នៃទីក្រុង ហូសាន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានចាប់អារម្មណ៍ចង់មកវិនិយោគនៅប្រទេសកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងបណ្តាប្រទេស នៅក្នុងគម្រោងនៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ និងជម្រុញពាណិជ្ជកម្ម នៃប្រទេសទាំងពីរ កាន់តែមានភាពរីកចម្រើនថែមទៀត។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបន្តទៀតថា កម្ពុជា-ចិនមានប្រវត្តិទំនាក់ទំនងយ៉ាងជិតស្និទ្ធិជាមួយគ្នាដ៏យូរលង់ណាស់មកហើយ ។ ពិធីរៀបចំថ្ងៃនេះ ក៏បានអបអរសាទរខួបលើកទី៦៥ឆ្នាំ នៃចំណងការទូតប្រទេសទាំងពីរផងដែរ។ បច្ចុប្បន្នរដ្ឋាភិបាលនៃប្រទេសទាំងពីរ បានធ្វើកិចុ្ច សហការគ្នាយ៉ាងជិតស្និទ្ធលើគ្រប់វិស័យ ក្រោមភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងបានផ្លាស់ប្តូទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលៗជាប្រចាំ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានសង្កត់ធ្ងន់ផងដែរថា ជាមួយនឹងស្ថេរភាពនយោបាយ និងសុខសន្តិភាព និងភាពទាក់ទាញ នៃធនធានធម្មជាតិ ពលកម្មវ័យក្មេង និងច្បាប់វិនិយោគថ្មី ដែលផ្តល់ការងាយស្រួលសម្រាប់ធុរកិច្ច រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែទាក់ទាញ និងស្វាគមន៍អ្នកវិនិយោគគ្រប់ប្រទេស រួមទាំងអ្នកវិនិយោគចិនផងដែរ៕

















































Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment