ឯកឧត្តម ខៀវ កាញារិទ្ធ បានអនុញ្ញាតឱ្យ ឯកឧត្តម នេត្រ ភត្ត្រា បេក្ខភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៧ ចូលជួបនិងសម្តែងការគួរសម ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម ខៀវ កាញារិទ្ធ បានអនុញ្ញាតឱ្យ ឯកឧត្តម នេត្រ ភត្ត្រា បេក្ខភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៧ ចូលជួបនិងសម្តែងការគួរសម

ចំនួនអ្នកទស្សនា: Views

 

ឯកឧត្តម ខៀវ កាញារិទ្ធ បានអនុញ្ញាតឱ្យ ឯកឧត្តម នេត្រ ភត្ត្រា បេក្ខភាពរដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៧ ចូលជួបនិងសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៦ បានអនុញ្ញាតឱ្យ ឯកឧត្តម នេត្រ ភត្ត្រា បេក្ខភាព រដ្ឋមន្ត្រីក្រសួងព័ត៌មាន អាណត្តិទី៧ ចូលជួបសម្តែងការគួរសម និងសុំអនុសាសន៍ ដើម្បីបន្តបំពេញបេសកកម្មការងារព័ត៌មានកាន់ល្អប្រសើរបន្ថែមទៀត។

ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ បានធ្វើការណែនាំថ្នាក់ដឹកនាំអគ្គនាយកទាំង៥ ចំណុះឱ្យក្រសួងព័ត៌មាន និងជូនរបាយការណ៍ស្តីពីសមិទ្ធិផលការងារ៥ឆ្នាំ កន្លងមកនេះ ដែលក្រសួងព័ត៌មានសម្រេចបាន។

ឯកឧត្តម នេត្រ ភត្ត្រា បានគោរពអរគុណដល់ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំចាស់ទុំពោរពេញទៅដោយបទពិសោធន៍ការងារជាច្រើន ធ្វើឱ្យវិស័យព័ត៌មាន និងសោតទស្សន៍ នៅកម្ពុជា មានការរីកចំរើនយ៉ាងល្អប្រសើរ។

ឯកឧត្តម នេត្រ ភត្ត្រា ដែលនឹងត្រូវកាន់តំណែងជា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានជម្រាបជូនពីផែនការ និងសកម្មភាពសំខាន់ៗមួយចំនួន ដែលត្រូវធ្វើកំណែទម្រង់ ដើម្បីអនុវត្តន៍ការងារឱ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់។

ឯកឧត្តម នេត្រ ភក្ត្រា នឹងរក្សាឱ្យបានល្អនូវអ្វីៗដែល ឯកឧត្តម ខៀវ កាញារីទ្ធ បានធ្វើក្នុងពេលកន្លងមក នឹងបានស្នើសុំ កិច្ចសហការ ការចូលរួមពី ឯកឧត្តម លោកជំទាវ និងមន្រ្តីរាជការ នៃក្រសួងព័ត៌មាន ទាំងអស់ត្រូវបន្តរួមគ្នាបំពេញ រាល់កិច្ចការងារតាមផ្នែក និងជំនាញ ហើយ ស្របតាមផែនការ ចក្ខុវិស័យដែលបានដាក់ចេញ ទើបយើងទទួលបានជោគជ័យ ហើយជោគជ័យនោះ គឺសម្រាប់យើងទាំងអស់គ្នា ព្រោះយើងជិះទូករួមគ្នាតែមួយ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment