អាជ្ញាធរជាតិព្រះវិហារ បើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង ការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍ ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

អាជ្ញាធរជាតិព្រះវិហារ បើកកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង ការការពារបណ្ណសារបេតិកភណ្ឌពិភពលោកនៅអាស៊ីអាគ្នេយ៍

ចំនួនអ្នកទស្សនា: Views

ភ្នំពេញ :ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថ្ងៃពុធ ១០រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្ដម គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីគម្រោង “Safeguarding World Heritage Site Archives in South-East Asia” ជាមួយលោក Andrew Henderson (International Documentary Heritage Expert) នៅស្នាក់ការអាជ្ញាធរជាតិព្រះវិហារ។

គម្រោងនេះពិភាក្សាពីការបង្កើតបណ្ដាញគ្រប់គ្រងឯកសារ រក្សាទុកទិន្នន័យ និង គ្រប់គ្រងបណ្ណសារ នៅតំបន់បេតិកភណ្ឌពិភពលោក។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាពីការគ្រប់គ្រងឯកសារគម្រោង, ប្លង់, រូបថត, វីដេអូឯកសារ, កំណត់ហេតុប្រចាំថ្ងៃ, និងរបាយការណ៍បច្ចេកទេសតាមនាយកដ្ឋាននីមួយៗ ដើម្បីរក្សាទុកក្នុងបណ្ណសារ ដែលគ្រោងរៀបចំនៅពេលខាងមុខ ដើម្បីផ្ដល់ភាពងាយស្រួលសម្រាប់ស្វែងរកឯកសារ។

ក្រោយពីកិច្ចប្រជុំរួចលោក Andrew Henderson បានចុះត្រួតពិនិត្យទីតាំងរក្សាទុកឯកសារតាមនាយកដ្ឋានមួយចំនួន ដូចជា នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យា, នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងតម្កល់ឯកសារ, នាយកដ្ឋានរដ្ឋបាល និងហិរញ្ញកិច្ច ជាដើម។ បន្ទាប់មកអ្នកជំនាញការ បានអញ្ជើញទស្សនារមណីយដ្ឋាន ប្រាសាទព្រះវិហារ និងសារមន្ទីរធម្មជាតិសកល សម្ដេចតេជោ ហ៊ុន សែន ព្រះវិហារ ៕  (ប្រភព: អាជ្ញាធរជាតិព្រះវិហារ)

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment