បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ និងរួមទុក្ខ ជាមួយប្រជាជនជានិច្ច ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ និងរួមទុក្ខ ជាមួយប្រជាជនជានិច្ច

ចំនួនអ្នកទស្សនា: Views

 បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ គណបក្សប្រជាជនកម្ពុជា គឺជារបស់ប្រជាជន បម្រើប្រជាជន នៅរួមរស់ រួមសុខ និងរួមទុក្ខ ជាមួយប្រជាជនជានិច្ច

(កំពង់ចាម)៖ នៅថ្ងៃទី៣ នៃយុទ្ធនាការ ឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកកងមាស បានបន្តជួបសំណេះសំណាល និងចុះតាម ខ្នងផ្ទះ ជាមួយសមាជិកសមាជិកាបក្សក្នុងឃុំចំនួនពីរទៀត ក្នុងស្រុកកងមាស ខេត្តកំពង់ចាម គឺឃុំសូរគង និងឃុំរាយប៉ាយ។

នៅចំពោះមុខសមាជិកទាំងអស់ លោកបានបព្ជាក់ថា«សន្តិភាព និងស្ថេរភាពនយោបាយ មានតម្លៃលើសពីអ្វីៗទាំងអស់សម្រាប់កម្ពុជា ការបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា គឺដើម្បីធានានូវអត្ថប្រយោជន៍ និងកំណើនសេដ្ឋកិច្ច ជាបន្តបន្ទាប់របស់ ប្រជាពលរដ្ឋ រួមគ្នារក្សាសុខសន្តិភាព និងធានាអនាគតដ៏ល្អរបស់កូនចៅយើងគ្រប់ៗគ្នា»។

លោកបណ្ឌិតសភាចារ្យ បានថ្លែងទៀតថា គណបក្សប្រជាជនកម្ពុជា គឺមិនទៅណា ចោលប្រជាជនជាដាច់ខាតដោយសុខចិត្តនៅខាំស្មៅ ក្រាញននាលនិងរួមសុខទុក្ខជាមួយ ប្រជាជនគ្រប់កាលៈទេសៈ។ គ្រប់សកម្មភាព ឬជំហ៊ានដែលគណបក្សប្រជាជនកម្ពុជាបានធ្វើ គឺសុទ្ធតែមានគោលដៅ ច្បាស់លាស់ ការសម្រេចចិត្តដោយមិនអត្តនោម័ត និងមិនធ្វើអ្វីតាមការ នឹកឃើញ ឬចង់បានការគាំទ្ររបស់ប្រជាជនដោយការកុហកបោកប្រាស់ ឬប្រើមនោគមបែប អគតិ ឬបំពុលសង្គមនោះទេ គណបក្សតែងតែឈរលើតថភាព លទ្ធភាព និងប្រសិទ្ធភាព ដែលអាចសម្រេចបាន។

ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកនូវការរីកចម្រើននៅទូទាំង ប្រទេសជាពិសេស ក្នុងមូលដ្ឋានស្រុកកងមាសផ្ទាល់ ដែលបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធ សាលារៀន និងរោងចក្រនានា ទាក់ទាញការវិនិយោគជាច្រើន ដោយបង្កើតការងារ ជូនប្រជាពលរដ្ឋមួយផ្នែកធំ។

ជាចុងក្រោយ លោកសូមអំពាវនាវដល់ប្រជាជាតិខ្មែរឱ្យរួមគ្នាការពារសុខសន្តិភាព ការពារសមិទ្ធផលរបស់កម្ពុជាដែលទទួលបានក្រោមការដឹកនាំរបស់គណបក្សប្រជាជន និងទៅបោះឆ្នោតជូនគណបក្សប្រជាជននៅថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២៣ គ្រប់ៗគ្នា៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment