ក្រសួងបរិស្ថានកំពុងរៀបចំយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវិញនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ក្រសួងបរិស្ថានកំពុងរៀបចំយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវិញនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ

ចំនួនអ្នកទស្សនា: Views

 

ក្រសួងបរិស្ថានកំពុងរៀបចំយុទ្ធសាស្រ្តដាំស្តារដើមឈើឡើងវិញនៅខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ


ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៦ខែមីនានេះ បានទទួលជួបពិភាក្សាជាមួយអង្គការ Wildlife Alliance Cambodia ដែលដឹកនាំដោយ កញ្ញាវេជ្ជបណ្ឌិត SUWANNA GAUNTLETT ស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការសម្ព័ន្ធមិត្តសង្រ្គោះសត្វព្រៃ (Wildlife Alliance Cambodia)។

នៅក្នុងកិច្ចពិភាក្សា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា បច្ចប្បន្នក្រសួងបរិស្ថាន កំពុងរៀបចំយុទ្ធសាស្ត្រដាំស្តាដើមឈើឡើងវិញ នៅតាមតំបន់រេចរិលដែលងាយរងគ្រោះដោយការបាក់ច្រោះដីពីជំនន់ទឹកភ្លៀង និងទឹកភ្លៀង ដើម្បីការពារការបាត់បង់ទីទួល និងភ្នំនៅតាមតំបន់គោលដៅមួយចំនួនក្នុងខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ។ 

យុទ្ធសាស្រ្តពង្រីកវិសាលភាពបៃតងនេះ ត្រូវបានឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន យកចិត្តទុកដាក់បំផុត ដើម្បីសម្រេចគោលដៅយុទ្ធសាស្រ្តបញ្ចកោណ គឺ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ ៦០% នៅឆ្នាំ ២០៥០ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ 

ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានរៀបចំរួចជាស្រេចហើយនូវថ្នាលបណ្តុះកូនឈើ នៅទូទាំងរាជធានី/ខេត្តចំនួន ២៥ និងសម្រេចបានកូនឈើចំនួន១លាន ២សែនដើម សម្រាប់យកទៅដាំដុះ នារដូវវស្សាខាងមុខនេះ ដើម្បីការពារការបាក់ច្រោះដោយទឹកភ្លៀង នៅតាមទីទួល និងភ្នំមួយចំនួននៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តពោធិសាត់ ដែលបានប្រឈមនឹងការហូរច្រោះទាំងនេះ។ 

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថានបានដាក់ចេញយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានរំលេចចេញនូវការងារអាទិភាពចំនួន៣ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព។ ក្នុងមុំផែនការអាទិភាពទី២ ភាពបៃតង ក្រសួងបរិស្ថាន និងអនុវត្តដោយពង្រីកចលនាដាំដើមឈើយ៉ាងតិ១លានដើមក្នុងមួយឆ្នាំ ដើម្បីស្តារព្រៃឈើឡើងវិញឱ្យបានជាង ៦០% នៅឆ្នាំ២០៥០។ អត្ថបទ៖ទូច សោភ័ណ

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment