ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណៈមតិ ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណៈមតិ

ចំនួនអ្នកទស្សនា: Views

 ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញធ្វើបទបង្ហាញ និងការចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងប្រសិទ្ធភាពនៃកិច្ចការនាំពាក្យព័ត៌មាន និងសាធារណៈមតិ

ភ្នំពេញ: ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បទបង្ហាញនេះធ្វើឡើងក្នុងឱកាស ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា អញ្ជើញចូលរួមជាវាគ្មិននៅក្នុងសិក្ខាសាលាស្តីពី “ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ” រៀបចំឡើងដោយ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នាសាលមរតកតេជោបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលឋិតនៅមហាវិថី ឈ្នះ ឈ្នះ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ ក្រសួងយុត្តិធម៍ ។

សិក្ខាសាលាស្ដីពី “ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ” ធ្វើឡើងសម្រាប់អ្នកនាំពាក្យ និង មន្ត្រីទទួលបន្ទុកការងារព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្ដីគ្រប់ជាន់ថ្នាក់ ក្នុងគោលបំណងដើម្បីបញ្ជ្រាបនូវការយល់ដឹង អំពីសារៈសំខាន់នៃការងារនាំពាក្យ ព័ត៌មាន និងសាធារណមតិ សំដៅចូលរួមចំណែកក្នុងការបង្កើនប្រសិទ្ធភាព នៃការអនុវត្តការងារ ស្របតាមទិសដៅនៃយុទ្ធសាស្ត្រ បញ្ចកោណ និងវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាល ទី៧។

សិក្ខាសាលានេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ហើយសម្រាប់ថ្ងៃទី១ នៃដំណើរការសិក្ខាសាលា ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ គ.ស.ព.ស. ត្រូវបានអញ្ជើញចូលរួមជាវាគ្មិន ដើម្បីធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ពាក់ព័ន្ធ នឹងប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ ។

ឯកឧត្តម នេត្រ ភក្ត្រា បានលើកជាសំណួរថា តើអ្នកធ្លាប់បានចោទសួរខ្លួនឯងទេ ថាស្ថាប័នអង្គភាពរបស់ខ្លួនបានបំពេញការងារយ៉ាងច្រើន និងមាន សមិទ្ធផលយ៉ាងច្រើន ប៉ុន្តែហេតុអ្វីបានជាសាធារណជនហាក់ដូចជា មិនទទួលបានព័ត៌មានពីស្ថាប័នខ្លួន និងពេលខ្លះមានការយល់ច្រឡំ ហើយពលរដ្ឋ ងាយនឹងជឿព័ត៌មានបែបមូលបង្កាច់ថែមទៀត? ដូច្នេះការធ្វើទំនាក់ទំនងជាមួយស្ថាប័នសារព័ត៌មាន ដើម្បីផ្សព្វផ្សាយគឺជារឿងចាំបាច់ ហើយត្រូវចាំថាកុំអោយព័ត៌មានមិនពិត ដឹកមុខយើង ត្រូវមានការបកស្រាយពន្យល់បានលឿនតាមរយៈប្រពន្ធ័ផ្សព្វផ្សាយ។

ឯកឧត្តម រដ្ឋមន្រ្តី បានលើកនូវគន្លឹះសំខាន់នៃទំនាក់ទំនងសាធារណៈ៖ 1- ទំនាក់ទំនងជាមួយសហគមន៍ និងសាធារណជន និង2-ទំនាក់ទំនងជាមួយប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងអ្នកសារព័ត៌មាន ហើយការធ្វើទំនាក់ទំនងគឺក្នុងគោលបំណងដើម្បីពង្រឹងនិងពង្រីកការយល់ដឹងពីគ្នានៅទិញនៅមក កាត់បន្ថយការយល់ច្រឡំរវាងគ្នា និងបង្កើនសហប្រតបត្តិការរវាងគ្នា រវាងស្ថាប័ន និងមជ្ឈដ្ឋានខាងក្រៅ ។

ឆ្លៀតនាឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា បានលើកឡើងពីតួនាទីសំខាន់របស់មន្ត្រីនាំពាក្យ គឺជាអ្នកដែលធ្វើការប្រមូលព័ត៌ទាក់ទង នឹងស្ថាប័នខ្លួនដើម្បីផ្សព្វផ្សាយ ទៅសាធារណជន និងគ្រប់គ្រង សាធារណមតិសម្រាប់ស្ថាប័នខ្លួន។ មន្ត្រីនាំពាក្យធ្វើការងារស្និទ្ធនឹងថ្នាក់ដឹកនាំស្ថាប័ន និងមន្ត្រីទំនាក់ទំនងសាធារណៈ ដើម្បីបញ្ចេញព័ត៌មាន តាមរយៈសេចក្តីប្រកាសព័ត៌មាន សេចក្តីថ្លែងការណ៍ ធានាថា សាធារណជន បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលា ៕ 



Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment