អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហម ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហម ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច

ចំនួនអ្នកទស្សនា: Views

អភិបាលខេត្តកំពង់ស្ពឺ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហម ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច

(កំពង់ស្ពឺ)៖  លោក វ៉ី សំណាង អភិបាល នៃគណ:អភិបាលខេត្ត និងជាប្រធានគណ:កម្មាធិការសាខា កាកបាទក្រហម រួមទាំងសហការី បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់សាខា កាកបាទក្រហម ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ស្ថិតក្នុងឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សម្ភារដែលសាខាបានផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម,មី ១កេស,ត្រីខ ១០កំប៉ុង,ប្រេងឆា ១ដប,ទឹកត្រីទឹកស៉ីអ៉ីវ ១យួ,នំធុង ១ធុងនិងថវិកា ២ម៉ឺនរៀល។

ក្នុងឱកាសសំណេះសំណាលនេះផងដែរ លោកអភិបាលខេត្ត បានថ្លែងថា កាកបាទក្រហមកម្ពុជាដែលមានហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែគិតគូរដល់សុខទុក្ខរបស់ប្រជារាស្ដ្រគ្រប់រូប ជាពិសេសអ្នកងាយរងគ្រោះជាងគេបំផុត ដើម្បីផ្ដល់ការជួយសង្គ្រោះទាល់ពេលវេលា និងយ៉ាងឆាប់រហ័ស ដោយមិនទុកឱ្យកូនចៅណាម្នាក់ចោលនោះឡើយ។

លោកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាព និងសុវត្ថិភាព ពិសេសសម្រាប់ក្មេងតូច ពីការលង់ទឹក ដែលបណ្ដាលឱ្យបាត់បង់ជីវិត។ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអាសិរពិសផ្សេងៗ ដោយពិនិត្យឲ្យបានត្រឹមត្រូវមុនទៅកាន់ទីទួលសុវត្ថិភាព ឬមុនទៅធ្វើការជិតគំនរ ឬសម្ភារៈដែលអាចពស់រស់នៅបាន

លោកថា ក្នុងករណីមានសមាជិកគ្រួសារ ឬនរណាម្នាក់មានគ្រោះថ្នាក់ដោយសារពស់ចឹក ឬសត្វអសិរពិសទិច ឬខាំ ត្រូវបញ្ជូនជាប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតលោកអ្នកបំផុត ដើម្បីទទួលការពិនិត្យ និងព្យាបាល។

លោកបានណែនាំថា អំឡុងទឹកជំនន់ ឬទឹកស្រកទៅវិញ ដើម្បីចៀសវាងនូវជំងឺផ្សេងៗដូចជា ជំងឺរាក ពុល និងជំងឺដទៃផ្សេងទៀត។ ត្រូវបរិភោគទឹកស្អាត ដោយដាំទឹកឲ្យពុះ ឬប្រើប្រាស់ទឹកដោយប្រើថ្នាំក្លរ៉ាមីន។ លាងសម្អាតដៃជាមួយសាប៊ូឲ្យបានញឹកញាប់ មុននិងក្រោយបរិភោគអាហារ និងក្រោយចេញពីបង្គន់។ ត្រូវធ្វើអនាម័យខ្លួនប្រាណឲ្យបានស្អាត ដោយងូតទឹកដុសសាប៊ូ កក់សក់ និងបោកសម្លៀកបំពាក់ឲ្យបានស្អាត ចៀសវាងនូវជំងឺសើស្បែក ពងទឹក និងកមរមាស់ជាដើមដោយទឹកជំនន់ជនលិចនេះ៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment