ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំរុញឲ្យសាខាធនាគារជាតិតាមបណ្តាខេត្ត​ បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំរុញឲ្យសាខាធនាគារជាតិតាមបណ្តាខេត្ត​ បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

ចំនួនអ្នកទស្សនា: Views
ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជំរុញឲ្យសាខាធនាគារជាតិតាមបណ្តាខេត្ត​ បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល

(ភ្នំពេញ)៖​ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាល ការងារជាមួយមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា តាមបណ្តាខេត្តចំនួនពីរ គឺខេត្តសៀមរាប និងខេត្តបាត់ដំបង។

លោកស្រីទេសាភិបាល បានលើកសរសើរចំពោះមន្ត្រី-បុគ្គលិកសាខាធនាគារជាតិនៃកម្ពុជា ប្រចាំខេត្តទាំងពីរ ដែលបានខិតខំបំពេញមុខងារ​ និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ​ និងមានប្រសិទ្ធភាពខ្ពស់ រហូតទទួលបានសមិទ្ធផលគួរជាទីមោទន នាពេលកន្លងមក។

លោកស្រី​ ជា​ សិរី​ បានលើកឡើងពីសារៈសំខាន់​ នៃការលើកកម្ពស់ការយល់ដឹងពីគោលដៅរួម និងគោលនយោបាយថ្មីៗរបស់ធនាគារជាតិនៃកម្ពុជា សំដៅឱ្យមន្ត្រីបុគ្គលិកបន្តខិតខំបំពេញការងារវេញជាធ្លុងមួយរក្សាបាន​ សមិទ្ធផលដែលមានស្រាប់ និងឈានទៅសម្រេចសមិទ្ធផលថ្មីៗបន្ថែមទៀត។

លោកស្រីទេសាភិបាល បានយកឱកាសនោះលើកឡើងអំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយ​ លើកកម្ពស់ប្រាក់រៀល ការរួមចំណែករក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងគាំទ្រការអភិវឌ្ឍជាតិ ហើយបានជំរុញឱ្យសាខាធនាគារជាតិនៃកម្ពុជា ខេត្តសៀមរាម និងខេត្តបាត់ដំបង បន្តលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល​ ឱ្យកាន់តែសកម្ម​ ព្រមទាំងរួមចំណែក​ ផ្តល់ចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់សាធារណជន និងពង្រឹងទំនាក់ទំនងល្អប្រសើរជាមួយមន្ទីរ-អង្គភាពពាក់ព័ន្ធ។

ក្នុងនាមជាស្រ្តីដំបូងគេនៅកម្ពុជា​ ក្នុងតួនាទីជាទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកស្រីបណ្ឌិត ជា សិរី ក៏បានលើកសសើរពីវត្តមានកាន់តែច្រើន ឡើងនៃមន្រ្តី-បុគ្គលិកជាស្រ្តី នៅតាមសាខាធនាគារជាតិប្រចាំខេត្តទាំងពីរ និងថ្លែងសារបំផុសគំនិតលើកទឹកចិត្តឱ្យគ្រប់គ្នា​ បង្កើនភាពអង់អាចចូលរួមកាន់តែខ្លាំង​ ក្នុងសកម្មភាពសេដ្ឋកិច្ច​ និងការអភិវឌ្ឍ ឱ្យស្របនឹងវឌ្ឍនភាពដែលកម្ពុជា​ កំពុងឆ្ពោះទៅរកសមភាពយេនឌ័រ ដូចមានស្រ្តីជាថ្នាក់ដឹកនាំ​ ក្នុងជួររដ្ឋាភិបាលកាន់តែច្រើនឡើងជាគំរូស្រាប់ ជាពិសេសឥស្សរជនស្រ្តីចំនួន៣រូបមានឋានៈជារដ្ឋមន្រ្តី៕

Share This

About www.soumsenaneaktvonline.com

0 Comments:

Post a Comment