September 2024 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជូនពរប្រជាពលរដ្ឋខ្មែរទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរ និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះសារជូនពរដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។

សារជូនពររបស់សម្តេចបវរធិបតី​ មានខ្លឹមសារដូច្នេះថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ សូមជូនពរ លោកតាលោកយាយ អ៊ំប្រុសអ៊ំស្រី ពូមីង បងប្អូន កូនក្មួយ ទាំងអស់ សូមប្រកបដោយសុខសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់ស្រុកកំណើត និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន អាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ច»។

ថ្ងៃទី៣០ ខែកញ្ញានេះ ត្រូវនឹងថ្ងៃចន្ទ ១៣ រោច ខែភទ្របទ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ គឺជាថ្ងៃកាន់បិណ្ឌ១៣ នៃពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាពិធីបុណ្យប្រពៃណីជាតិរបស់ខ្មែរយើង ដែលមានតាំងពីបុរាណកាលមក។

នេះជាពេលវេលាមួយ ដែលបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទ មានឱកាសក្នុងការធ្វើបុណ្យទាន សន្សំកុសល និងជួបជុំសាច់ញាតិបងប្អូន នៅតាមទីកន្លែងជិតឆ្ងាយ ជាពិសេសតាមទីវត្តអារាមនានា។

ពិធីកាន់បិណ្ឌនេះ គឺប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ខែភទ្របទ(១៨ ខែកញ្ញា) ដល់ថ្ងៃ១៤រោច ខែភទ្របទ(១ ខែតុលា) ឆ្នាំ២០២៤។

សូមជូនពរ បងប្អូនប្រជាពលរដ្ឋ រីករាយរាយជួបជុំគ្រួសារ និង ទទួលបានសុខសុវត្ថិភាព ក្នុងការធ្វើដំណើរគ្រប់ទីកន្លែង ក្នុងឱកាសនៃពិធីកាន់បិណ្ឌ និង បុណ្យភ្ជុំបិណ្ឌ ៕


ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាស បិទវគ្គបំប៉នជំនាញតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍

ចំនួនអ្នកទស្សនា: Views

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន  អញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាស បិទវគ្គបំប៉នជំនាញតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ 

កំពង់ធំ៖ នៅរសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជាអធិបតីភាព ក្នុងពិធី ប្រកាសបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្ដីពីតួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ។

ជាកិច្ចចាប់ផ្ដើម លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ   និងប្រតិភូអមដំណើរ ដែលចំណាយពេល ដ៏មានតម្លៃ អញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសបិទវគ្គបំប៉នជំនាញ តួនាទីភារកិច្ច របស់ប៉ុស្តិ៍នគរបាលរដ្ឋបាល ការអនុវត្តគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាព និងការងារនគរបាល និងសហគមន៍ នាឱកាសនេះ ។

លោកឧត្តមសេនីយ៍ ស្នងការ បន្តរាយការណ៍ បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលរយៈពេល ១២ ថ្ងៃ ចាប់ផ្ដើមនៅថ្ងៃទី ១៦ ដល់ថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ២០២៤ គ្រូឧទ្ទេសនាមមានចំនួន ១០ រូប ដោយលើកយកមេរៀនចំនួន ១០,.សិក្ខាកាម ១៥៣ នាក់ ស្រី ៣៨ នាក់ មកពីការិយាល័យជំនាញ និងអធិការដ្ឋាននគរបាលក្រុងស្រុកទាំង ០៩ និង៨១ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ បានពាំនាំប្រសាសន៍ ផ្ដាំផ្ញើសាកសួរសុខទុក្ខ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ជូនចំពោះកងកម្លាំងនគរបាលជាតិ ដែលកំពុងបំពេញតួនាទី ភារកិច្ច បេសកកម្ម ការពារ រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ តាមមូលដ្ឋានឃុំ-សង្កាត់ ។

បន្ថែមប្រសាសន៍ សំណេះសំណាលឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង បានកោតសរសើរ អបអរសាទរ ចំពោះការខិតខំប្រឹងប្រែងរបស់សិក្ខាកាម រហូតទទួលបានជ័យលាភី នៃការបញ្ចប់វគ្គបណ្តុះបណ្តាលទាំងចំនួន ១៥៣នាក់ ជាលទ្ធផលបាននិទ្ទេស ល្អប្រសើរចំនួន៤៧នាក់ = ៣៤.២៥%,ល្អបង្គួរចំនួន ៨៤ = ៣៨.៣៦%  មធ្យម២២ នក់=២៧.៤០%លទ្ធផលនេះបង្ហាញឲ្យឃើញថាសិក្ខាកាមទាំងអស់មានការយល់ដឹងទាំងទទួលបានចំណេះដឹងបទពិសោធន៍ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់បម្រើឲ្យការងារជំនាញប្រចាំថ្ងៃរបស់ខ្លួនប្រកបដោយ វីជ្ជាជីវៈជាពិសេសការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់-មានសុវត្ថិភាពសំដៅរក្សានូវ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម និងថ្លែងអំណរគុណចំពោះគ្រូឧទ្ទេសនាម ក្រុមការងារ និងសិក្ខាកាម បង្ករបរិយាកាស ដល់បណ្តុះបណ្តាលដំណើរការទៅដោយមានភាពរលូន ស្របតាមការរំពឹង របស់ថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ។

ឯកឧត្តម បានលើកឡើងអំពីស្មាដៃ គុណបំណាច់របស់កម្លាំងនគរបាលជាតិ ចំពោះបេសកកម្ម ដើម្បីបុព្វហេតុជាតិមាតុភូមិ សម្រាប់ខេត្តកំពង់ធំ ទាំងមូល ក៏ដូចជាទូទាំងប្រទេសផងដែរ និងផ្ដាំផ្ញើ ដល់អធិការដ្ឋាននគរបាលក្រុង-ស្រុក ១.ត្រូវផ្លាស់ប្ដូរវេនប្រចាំការ ២៤ ម៉ោងលើ ២៤ ម៉ោង តាមគោលដៅសំខាន់ៗ រង់ចាំអនុវត្តច្បាប់ គោលការណ៍ បទបញ្ជារបស់ថ្នាក់ដឹកនាំ ប្រគល់ជូន សម្រាប់កិច្ចប្រតិបត្តិការ រក្សា ការពារ  សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ របៀបរៀបរយ ជូនសង្គមជាតិ និងប្រជាពលរដ្ឋ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់,២.ពង្រឹងការគ្រប់គ្រង ដឹកនាំបញ្ជា ដល់ប៉ុស្តិ៍

នគរបាលរដ្ឋបាល, ៣.បញ្ចុះកម្លាំងពីអធិការដ្ឋាននគរបាលស្រុក-ក្រុងជួយប៉ុស្តិ៍នគរបាលរដ្ឋបាល, ៤.ធ្វើការលើកទឹកចិត្តចំពោះកម្លាំងប្រជាការពារ ។

ឯកឧត្តម បានផ្តាំផ្ញើ ដល់កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រូវផ្លាស់ប្ដូរ ឥរិយាបថ ពីអ្នកគ្រប់គ្រងដឹកនាំ ទៅជាអ្នកបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ គោរពអនុវត្ត វិន័យ សីលធម៌ សំដីសំដៅ សុភាពរាបសារទន់ភ្លន់ រួសរាយរាក់ទាក់ម៉ឺងម៉ាត់ ម៉ត់ចត់ គ្រប់ពេលវេលា ដែលបំពេញភារកិច្ច ប្រកបដោយមានទំនួលខុសត្រូវខ្ពស់ ៕

              

រដ្ឋបាលរាជធានីភ្នំពេញ៖ សេចក្តីណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ

ចំនួនអ្នកទស្សនា: Views

 រដ្ឋបាលរាជធានីភ្នំពេញ៖ សេចក្តីណែនាំ ស្តីពីការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ




ព្រះពុទ្ធជ័យ​មុនី​បណ្ឌិត​ ឃឹម​ សន​ ព្រះមេគណរាជធានីភ្នំពេញ​ និង​ជាព្រះគ្រូសូធ្យស្តាំ​វត្តបទុមវតីរាជវរារាម​ វេនបិណ្ឌទី៨មានសទ្ធាជ្រះថ្លា ចែកទ័យទាន ដល់ ឩបាសកឩបាសិកា ពុទ្ធបរិស័ទ ប្រជាពលរដ្ធ និង កុមារ សម្រាកព្យាបាល នៅពេទ្យ កន្ធាគបុប្ផាទី២

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ​ : នាព្រឹក ថ្ងៃ៨រោច ខែភទ្របទ ឆ្នាំរោង​ ឆស័ក ព.ស២៥៦៨​ ត្រូវនឹងថ្ងៃ ពុធទី២៥ ខែកញ្ញា ឆ្នាំ២០២៤ ។

សម្តេចព្រះពុទ្ធជ័យ​មុនី​បណ្ឌិត​ ឃឹម​ សន​ ព្រះមេគណរាជធានីភ្នំពេញ​ និង​ជាព្រះគ្រូសូធ្យស្តាំ​វត្តបទុមវតីរាជវរារាម​  នៅមន្ទីរពេទ្យគន្ធបុប្ផាទី២ វេនបិណ្ឌទី៨ វត្តបទុមវតី​ សង្កាត់ចតុមុខ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ។

មានសទ្ធាជ្រះថ្លា ចែកទ័យទាន ដល់ ឩបាសកឩបាសិកា ពុទ្ធបរិស័ទ  ប្រជាពលរដ្ធ និង កុមារ សម្រាកព្យាបាល នៅពេទ្យ កន្ធាគបុប្ផាទី២

បានចាត់ព្រះសង្ឃ​យក​បបរ​ ( យាគូ ) ចែកជូនដល់​ បុគ្គល​ ប្រជាពលរដ្ឋប្រុសស្រី ដែលយកកូន (កុមារ)​ មកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផាទី២ ក្នុងវេនបិណ្ឌទី៨ ដែលជាសទ្ធាជ្រះថ្លា ឯកឧត្តម​បណ្ឌិត​ ឯកឧត្តម​ លោកជំទាវ​ លោកអ្នកឧកញ៉ា​ អ្នកឧកញ៉ា​ ឧកញ៉ា​ ព្រមទាំង​ កូនចៅនៃគណ:កម្មការទ្រទ្រង់បណ្ណាល័យអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី​ ហ៊ុន​ នាង​ ទាំងអស់​ ព្រមទាំងញាតិព្រះធម៌។

សូម​ ជូនពរកូនក្មួយ ដែលកំពុងសម្រាកព្យាបាល​ សូមឆាប់បានធូសះស្បេីយពីរោគាទាំងឡាយទាំងពួង​ សមប្រកបដោយពុទ្ធពរ៤ ប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។