August 2024 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញអនុក្រឹត្យ ស្តីពី ការបង្កើតគណៈកម្មាធិការគ្រប់គ្រងធនធានខ្សាច់។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន  ទទួលបាននៅថ្ងៃទី៣១ ខែសីហានេះ៕

ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖


ដំណើរការជីកប្រឡាយក្រវាត់ជុំវិញ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ប្រវែង ៣៧គីឡូម៉ែត្រ ត្រូវបិទបញ្ចប់ដោយភាពជោគជ័យ

ចំនួនអ្នកទស្សនា: Views


រាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះថា ការជីកប្រឡាយក្រវាត់ជុំវិញ «ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប» ដែលមានប្រវែង ៣៧គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ជម្រៅ៣ម៉ែត្រ ត្រូវបានបិទបញ្ចប់ប្រកបដោយភាពជោគជ័យ។

បណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងអំណរគុណជាអនេកប្បការ ជូនដល់ជនរួមជាតិខ្មែរ ដែលបានលះបង់ថវិកាផ្ទាល់ខ្លួន ចូលរួមក្នុងការជីកប្រឡាយក្រវាត់ព្រុំដី នៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប រហូតដល់ទីបញ្ចប់។

ថ្លែងក្នុងឱកាសនោះផងដែរ បណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់យ៉ាងច្បាស់ៗថា ទឹកប្រាក់ដែលប្រមូលបានពីសប្បុរសជនទាំងអស់ មានចំនួនសរុប ១៨០,០០០ដុល្លារ (ក្នុងនោះមានប្រាក់រៀល ចំនួន១៣៥លានរៀល និងប្រាក់ដុល្លារមានចំនួន ១៥០,០០០ដុល្លារផងដែរ)។

ជាមួយគ្នានោះផងដែរ លោកបណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា «ថវិកាទាំងអស់ត្រូវបានប្រើប្រាស់លើដំណើរការ ជីកប្រឡាយព្រំដីដោយម៉ត់ចត់ និងសុក្រឹត្យបំផុត ពោលគឺពុំមានការបាត់បង់ខុសខ្ទង់ចំណាយណាមួយឡើយ»។

បណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា «ការបិទបញ្ចប់ដោយជោគជ័យនៃការជីកប្រឡាយនេះ កើតចេញពីទឹកចិត្ត និងបេះដូងពិតៗរបស់បងប្អូនសប្បុរសខ្មែរគ្រប់មជ្ឈដ្ឋាន»។

លោកបណ្ឌិតសភាចារ្យ បានក្រើនរំលឹកថា ការចូលរួមចំណែករបស់បងប្អូនខ្មែរក្នុងការជីកប្រឡាយនេះ គឺបានបន្សល់ទុកនូវភស្តុតាងប្រវត្តិសាស្រ្តដ៏អស្ចារ្យ សម្រាប់កូនចៅជំនាន់ក្រោយរបស់យើង។ ពិតណាស់ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ពិតជាសំបូរទៅដោយសក្តានុពលជាច្រើន រួមមាន ធនធានធម្មជាតិ ព្រៃឈើ សត្វព្រៃ សត្វស្លាបកម្រ ឡស្លដែកបុរាណ ត្រពាំងបុរាណ ជនជាតិដើមភាគតិច ជាដើម។ ដោយសង្កេតឃើញពី សារៈសំខាន់ទាំងនេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជា ត្រូវតែយកចិត្តទុកថែរក្សាធនធានទាំងអស់នោះ តាមរយៈការអភិរក្សដោយម៉ឺងម៉ាត់បំផុត។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការជីកប្រឡាយព្រុំដីនេះមិនត្រឹមត្រូវអាចការពារធនធានសំខាន់ៗនៅក្នុងឧទ្យានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចផ្តល់ប្រភពទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋមូលដ្ឋាន និងសត្វព្រៃផងដែរ។

លោកបណ្ឌិតសភាចារ្យ បានបន្ថែមថា៖ «មានទឹក គឺមានអ្វីៗទាំងអស់» ដោយសារតែបែបនេះហើយ ទើបបុព្វបុរសខ្មែរជំនាន់ដើមឱ្យតម្លៃលើការរៀបចំប្រព័ន្ធទឹក នៅពេលរៀបចំក្រុង។ ក្នុងន័យនេះ ទឹកគឺធនធានដ៏សំខាន់បំផុតសម្រាប់ការដាំដុះដំណាំ និងការប្រើប្រាស់ប្រចាំថ្ងៃសម្រាប់ប្រជាពលរដ្ឋ។

លើសពីនេះទៅទៀត លោកបណ្ឌិតសភាចារ្យ បានជម្រាបជូនសាធារណជនថា បន្ទាប់ពីការជីកប្រឡាយព្រុំដីនេះបានបញ្ចប់ទៅ ក្រុមការងារឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប នឹងដាំដើមត្នោត និងផ្កាជាច្រើនដើមនៅតាមបណ្តោយមាត់ប្រឡាយ ដើម្បីលម្អសោភណ្ឌភាពសម្រាប់ភ្ញៀវទេសចរទាំងឡាយ ដែលអញ្ជើញមកទស្សនាផ្ទាល់នៅឧទ្យាន។

លោកបណ្ឌិតសភាចារ្យ សុខ ទូច ក៏បានស្នើឱ្យក្រសួងធនធានទឹក និងឧទុនិយម មេត្តាស្តារទំនប់បង្ហៀរ និងកាយទីតាំងប្រភពទឹកមួយចំនួនដែលស្ទះ ដើម្បីទាញយកទឹកសម្រាប់បងប្អូនប្រជាពលរដ្ឋ មូលដ្ឋានអាស្រ័យផលដំណាំនៅឧទ្យាន៕

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ទទួល​សញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន

ចំនួនអ្នកទស្សនា: Views

 

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួល​សញ្ញាបត្របញ្ជាក់កម្រិតក្បាច់គុនការ៉ាតេ ខ្សែក្រវ៉ាត់ខ្មៅ ៥ដាន់ ពីប្រធានសហព័ន្ធការ៉ាតេកម្ពុជា គឺលោកបណ្ឌិត​សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ម្សិលមិញ។

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ធ្លាប់បានហាត់ការ៉ាតេ កម្រិតខ្សែក្រវ៉ាត់ខ្មៅ តាំងពី៤០ឆ្នាំមុន ហើយក៏ធ្លាប់បានទទួលសញ្ញាបត្រកម្រិតអន្តរជាតិតេក្វាន់ដូ ខ្សែក្រវ៉ាត់ខ្មៅ ៤ដាន់ របស់សហព័ន្ធតេក្វាន់ដូអន្តរជាតិ ITF កាលពីឆ្នាំ២០១២ ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលសារតាំងរបស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី

ចំនួនអ្នកទស្សនា: Views

នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី អញ្ជើញទទួលសារតាំងរបស់លោក ដឺរិក យីប(Derek Yip) ឯកអគ្គរដ្ឋទូតថ្មីរបស់អូស្ត្រាលីប្រចាំនៅកម្ពុជា។

សូមបញ្ជាក់ថា រាល់ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូតប្រទេសនានា ដែលបង្កើតទំនាក់ទំនងជាមួយកម្ពុជា នៅពេលចូលមកបំពេញការងារនៅកម្ពុជា ត្រូវបង្ហាញខ្លួន និងថ្វាយសារតាំងថ្វាយព្រះមហាក្សត្រ។ តែនៅពេលព្រះមហាក្សត្រមិនគង់ប្រថាប់ក្នុងប្រទេស ត្រូវប្រគល់សារតាំងជូនប្រមុខរដ្ឋស្តីទី៕

សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ «សមាគមភាពយន្ត» ជួបពិភាក្សាការងារ

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងក្រុមការងារ «សមាគមភាពយន្ត» ជួបពិភាក្សារងារ​​ និងពិនិត្យលើការងារមួយចំនួនពាក់ព័ន្ធវិស័យភាពយន្តនៅកម្ពុជា៕