ជួបជាមួយ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
ក្នុងជំនួបនេះក៏បានចូលរួមជាសាក្សី ផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់គ្នា (MoU)ចំនួន២៖ព័ត៌មានប្រចាំថ្ងៃ
ជួបជាមួយ ឯកឧត្តម John KC Lee ប្រធានប្រតិបត្តិនៃតំបន់រដ្ឋបាលពិសេសហុងកុង(HKSAR)ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព
ចំនួនអ្នកទស្សនា: Viewsអភិបាលរងខេត្តស្វាយរៀង ជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ
ចំនួនអ្នកទស្សនា: Viewsអភិបាលរងខេត្តស្វាយរៀង ជំរុញឲ្យមន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ
ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានជំរុញលោក លោកស្រីមេឃុំ ចៅសង្កាត់ រដ្ឋបាលក្រុងស្រុក មន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា ស្របតាមគោលការណ៍ បែបបទ និងនីតិវិធីជាធរមាន ព្រមទាំងពង្រឹងការប្រើប្រាស់មូលនិធិឃុំ សង្កាត់ផ្នែកអភិវឌ្ឍន៍មូលដ្ឋានឱ្យកាន់តែចំគោលដៅ និងប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយគ្នានេះ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវស្របតាមសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ជាពិសេសត្រូវយកចិត្តទុកដាក់អនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់តាមខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ។
ការជំរុញបែបនេះរបស់ឯកឧត្តមអភិបាលរងខេត្ត បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹង ការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់នៅសាលប្រជុំសាលាខេត្តស្វាយរៀង នៅថ្ងៃទី៣០ខែកក្កដាឆ្នាំ២០២៤។
ឯកឧត្តម រស់ ផារិទ្ធ អភិបាលរងខេត្ត បានផ្តាំផ្ញើ និងណែនាំដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកអភិបាល អភិបាលរងក្រុង ស្រុក និងមន្ត្រីជំនួយបច្ចេកទេស នៃទីចាត់ការផែនការ និងវិនិយោគ ព្រមទាំងមន្រ្តី និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិ សង្កាត់ នៅក្នុងខេត្តស្វាយរៀង ដោយត្រូវយកចិត្តទុកដាក់ក្នុងការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ ស្របតាមស្មារតីលិខិតលេខ ២៣០៧ សណន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការពង្រឹងការរៀបចំ និងការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ដែលបានដាក់ចេញនូវគោលការណ៍ណែនាំ ចំនួន ៨ចំណុច ដើម្បីចាត់ចែងអនុវត្ត។
ឯកឧត្តមអភិបាលរងខេត្តបានសង្កត់ធ្ងន់ថា ចាប់តាំងពីពេលនេះតទៅ រដ្ឋបាលខេត្តនឹងចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណាស្ថិតក្នុងដែន សមត្ថកិច្ចរដ្ឋបាលខេត្តស្វាយរៀង ដែលបានប្រព្រឹត្តកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗក្នុងការដេញថ្លៃគម្រោងមូលនិធិឃុំ សង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ដូចមានចែងក្នុងខ្លឹមសារលិខិតលេខ ២៣០៧ សជណ ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្របតាមមាត្រា ៨៤ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ (ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់) មាត្រា ៤០ នៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល (ចំពោះមន្ត្រីរាជការស៊ីវិល) និងចំណុច ៣.២.៧ និង ៣.១១ នៃសៀវភៅណែនាំស្តីពីការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ (ចំពោះអ្នកទទួលការ) និងបញ្ឈប់កិច្ចសន្យា (ចំពោះបុគ្គលិកជាប់កិច្ចសន្យា)៕
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
ចំនួនអ្នកទស្សនា: Viewsសម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា
នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ លើរបៀបវារៈចំនួន៣។របៀបវារៈកិច្ចប្រជុំនេះមានដូចខាងក្រោម៖
១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័ត យល់ព្រមលើអនុសញ្ញា ស្តីពីឯកភាវូបនីយកម្ម នៃវិធានមួយចំនួនពាក់ព័ន្ធនឹងការ ដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ទៅក្នុងរបៀបវារៈប្រជុំព្រឹទ្ធសភាជាវិសាមញ្ញនីតិកាលទី៥។
២៖ កំណត់របៀបវារៈ កាលបរិច្ឆេទ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញនីតិកាលទី៥ ។
៣៖ ផ្សេងៗ ៕
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍជាតិ
ចំនួនអ្នកទស្សនា: Viewsសម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្សរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដូចគ្នានឹងគោលនយោបាយរបស់សាធារណរដ្ឋកូរ៉េ នៅពេលផ្តើមអភិវឌ្ឍជាតិ
សម្តេចប្រធានរដ្ឋសភាបានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងថ្នាក់ដឹកនាំសាធារណរដ្ឋកូរ៉េគ្រប់ជំនាន់ បានខិតខំលើកកម្ពស់ទំនាក់ទំនងប្រទេសទំាងពីរ ឱ្យមានការរីកចម្រើនជាលំដាប់ ឈានដល់ភាពជាដៃគូយុទ្ធសាស្រ្ត ហើយទំនាក់ទំនងដ៏ល្អនេះ បានបន្តថែរក្សា ពូនជ្រំ ដោយឥស្សរជនបន្តវេនរបស់កម្ពុជា គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីអាណត្តិទី៧ ដែលពោរពេញដោយថាមពល ចំណេះដឹង និងសីលធម៌ខ្ពស់។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងដូច្នេះនៅក្នុងឱកាសទទួលជួបពិភាក្សាការងារជាមួយ លោក លី ឆុល អ៊ូ (Lee Cheol Woo) អភិបាលខេត្ត ខេត្តឃ្យុងសាងប៊ុក ដូ នៃសាធារណរដ្ឋកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលលោកបានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ខេត្តឃ្យុងសាងប៊ុក ដូ ជាខេត្តមួយដែលសម្តេចប្រធានរដ្ឋសភា ធ្លាប់បានបំពេញទស្សនកិច្ចកាលពីឆ្នាំ២០១៩ ដើម្បីចូលរួមកម្មវិធី “ពិព័រណ៍វប្បធម៌ពិភពលោកឃ្យុងយូ” ។ សម្តេចបានរំឭកអនុស្សាវរីយ៍ជាច្រើន ដែលមានជាមួយថ្នាក់ដឹកនាំ និងប្រជាជនខេត្តឃ្យុងសាងប៊ុក ដូ ។ សម្តេចបានរំឭកថា ឃ្យុងសាងប៊ុក ដូ មានការចម្រើនខ្លំាងហើយមានវប្បធម៌សម្បូរបែប គួរឱ្យស្ញប់ស្ញែងបំផុត។
នៅក្នុងឱកាសនោះសម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ខេត្តឃ្យុងសាងប៊ុក ដូ នៅកម្ពុជា និងអបអរសាទរចំពោះការចងសម្ព័ន្ធមេត្រីជាមួយខេត្តកំពង់ធំរបស់កម្ពុជា ដើម្បីនាំមកនូវផលប្រយោជន៍ជាច្រើនទៀតជូនពលរដ្ឋទំាងសងខាង។
សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៅពេលនេះ ចំពេលដែលកម្ពុជា បានផ្លាស់ប្តូរការដឹកនាំប្រទេសពីឥស្សរជនជំនាន់មុន មកឥស្សរជនបន្តវេន តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ កាលពីឆ្នាំ២០២៣ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត នៃការផ្ទេរការដឹកនាំប្រទេសដោយសន្តិវិធី គ្មានហិង្សា ក្នុងប្រវត្តិសាស្រ្ត៥០០ឆ្នាំរបស់កម្ពុជា នៅក្នុងការធានាការពារសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ នៅក្នុងរយៈពេលវែង។
សម្តេចបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ របស់កម្ពុជា បានផ្តល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស គឺដូចគ្នាទៅនឹង គោលនយោបាយអាទិភាពរបស់សាធារណរដ្ឋកូរ៉េ ដែលបានផ្តោតលើការអភិវឌ្ឍធនធានមនុស្ស បន្ទាប់ពីបានងើបចេញពីសង្រ្គាម ហើយបានធ្វើឱ្យប្រទេសនេះសម្រេចបាននូវការអភិវឌ្ឍដូចសព្វថ្ងៃនេះ។
លោក លី ឆុល អ៊ូ បានគំាទ្រប្រសាសន៍លើកឡើងរបស់សម្តេចរដ្ឋសភាធិបតី និងបានអបអរសាទរ សម្តេចរដ្ឋសភាធិបតី ដែលត្រូវបានជ្រើសតំាងជាប្រធានរដ្ឋសភា។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជានាពេលនេះ ដើម្បីស្វែងរកឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងខេត្ត ឃ្យុងសាងប៊ុក ដូ និងខេត្តកំពង់ធំ។ លោកបានលើកឡើងថា កម្ពុជានិងសាធារណរដ្ឋកូរ៉េ មានប្រវត្តិសាស្រ្ត វប្បធម៌ និងបេតិកភណ្ឌបុរាណប្រហាក់ប្រហែលគ្នា ដែលអាចឱ្យប្រទេសទំាងពីរ រួមសហការគ្នាលើកកម្ពស់វិស័យទេសចរណ៍ ពាណិជ្ជកម្ម និងកសិកម្មទំនើប។
លោកប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់អំពីការរីកចម្រើនរបស់កម្ពុជា និងបានអរគុណកម្ពុជា ដែលបានជួយគំាទ្រសាធារណរដ្ឋកូរ៉េ ពីអតីតកាលនៅពេលដែលសាធារណរដ្ឋកូរ៉េ ឆ្លងកាត់សង្រ្គាម ដែលកាលនោះកម្ពុជាជាប្រទេសអភិវឌ្ឍន៍មួយ។
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានលើកឡើងថាក្នុងនាមថ្នាក់ដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន មិនដែលភ្លេចពីការអរគុណចំពោះសាធារណរដ្ខកូរ៉េ ដែលបានជួយកម្ពុជានាពេលកន្លងមក ជាពិសេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ នោះឡើយ។ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ជើងហោះពីកម្ពុជាទៅកាន់ពិភពលោកត្រូវបានផ្អាក លើកលែងតែសាធារណរដ្ឋកូរ៉េមួយប៉ុណ្ណោះ ដែលបានបន្តដំណើរការ ដែលនេះជាផ្នែកសំខាន់ជួយដល់កម្ពុជាក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់សកលលោក។
សម្តេចប្រធានរដ្ឋសភា សង្ឃឹមថាដំណើរទស្សនកិច្ច របស់គណៈប្រតិភូខេត្ត ឃ្យុងសាងប៊ុក ដូ នាពេលនេះ នឹងនាំមកនូវការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា រដ្ឋាភិបាល និងទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយថែមទៀត។ សម្តេចរដ្ឋសភាធិបតីសង្ឃឹមថា សាធារណកូរ៉េ នឹងបន្តបង្កើនកូតាប្រជាពលរដ្ឋកម្ពុជា ឱ្យបានចេញទៅបំពេញការងារនៅសាធារណកូរ៉េ ថែមទៀត៕



.jpg)




