April 2024 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ចំនួនអ្នកទស្សនា: Views

 ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករ និយោជិត កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ២០២៤។

ប្រសាសន៍សំខាន់ៗរបស់សម្តេចមធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ចេញគោលការណ៍ដល់ក្រសួងស្ថាប័នជំនាញត្រូវប្រុងប្រយ័ត្នចំពោះគ្រោះអគ្គិភ័យក្នុងកាលទេសអាកាសធាតុឡើងកម្ដៅខ្លាំងបែបនេះ។ ក្នុងនោះសម្ដេចធិបតី បានបញ្ជាឱ្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកងកម្លាំងជំនាញគ្រប់ផ្នែកយកចិត្តទុកដាក់ក្នុងការត្រៀមទប់ស្កាត់ និងសង្គ្រោះប្រជាពលរដ្ឋនៅគ្រប់ពេលវេលា។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងអប់រំ យុវជន និងកីឡា ពិនិត្យមើល បើសិនជាអាកាសធាតុឡើងកម្ដៅខ្លាំងលើស ៤០អង្សា ក្រសួងអប់រំ អាចមានសិទ្ធិផ្អាកការសិក្សានៅតាមសាលារៀនដោយផ្ទាល់តែម្ដង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា សម្ដេចបានបង្កើតក្រុមការងារអន្តរាគមន៍ពិសេសរបស់នាយករដ្ឋមន្រ្ដីមួយ សម្រាប់តាមដាន ពិនិត្យការងារផ្សេងៗដែលបានដាក់ចេញហើយជាប់គាំង ឬមិនដំណើរការល្អ ដើម្បីជំរុញការងារនោះឱ្យសម្រេចបាន ឬក៏ត្រូវវះកាត់ចេញ។

-សម្ដេចធិបតី នាយករដ្ឋមន្ត្រី ស្នើឱ្យកែលម្អប្រព័ន្ធផ្លូវរថភ្លើងទាំងអស់ ដើម្បី អាចឱ្យរថភ្លើងអាចបើកបានក្នុងល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ កំពង់ផែនៅខេត្តកំពត នាថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសអរគុណជាថ្មីដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលបានចេញគាំទ្រយ៉ាងផុសផុលចំពោះ «គម្រោងព្រែកជីកហ្វូណនតេជោ»។

-សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ «ផែនការលើក្រដាសវាគ្មានតម្លៃសម្រាប់យើងទេ ប៉ុន្ដែតម្លៃគឺស្ថិតនៅលើការចាត់តាំង និងអនុវត្តច្បាស់លាស់»។










រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះក្នុងការជំរុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»

ចំនួនអ្នកទស្សនា: Views

 រដ្ឋមន្ត្រីសុខាភិបាល បង្ហាញគន្លឹះក្នុងការជំរុញការបំពេញការងាររបស់បុគ្គលិកឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ក្នុងវគ្គបណ្តុះបណ្តាល «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍»

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៩៣នាក់ ក្នុងទិសដៅបន្តពង្រឹងស្ថាប័នលើសមត្ថភាពភាពជាអ្នកដឹកនាំ ដែលជាយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព៣ បានដាក់ចេញដោយក្រសួងសុខាភិបាល អំពីកិច្ចការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

ក្នុងសប្តាហ៍នេះ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានរំលឹកណែនាំដល់ថ្នាក់ដឹកនាំគ្រប់ឋានានុក្រម ឲ្យយកចិត្តទុកដាក់ធ្វើ Staff performance Review ដើម្បីជួយតំរង់ទិសដៅការងារ និង ដើម្បីផ្តល់ព័ត៌មានត្រឡប់ដល់បុគ្គលិក ដើម្បីឲ្យបុគ្គលិកបានដឹងពីអ្វីដែលខ្លួនបានធ្វើនឹងទទួលបាន ឱកាសពង្រីកសមត្ថភាពបំពេញការងាររបស់គេបន្ថែមទៀត។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក៏បានបង្ហាញពីគោលបំណងរបស់មេរៀន Boosting Staff performance ដែលផ្តល់ចំណេះដឹងដល់អ្នកដឹកនាំឲ្យស្គាល់ពីលក្ខណៈរបស់បុគ្គលិក ដែលបំពេញការងារក្រោមស្តង់ដា (under performers) និង បុគ្គលិកដែលបំពេញការងារល្អ (high performance staff) និងបានយល់ដឹងពីវិធីសាស្រ្តគ្រប់គ្រង under performed staff and high performed staff ឲ្យមានប្រសិទ្ធិភាព។

បន្ថែមពីលើនេះ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានបង្ហាញពីភាពខុសគ្នា និងការប្រើប្រាស់រវាងការបង្ហាត់បង្ហាញ (Coaching) និងការចង្អុលបង្ហាញ (mentoring) ដែលជាឧបករណ៍ចំាបាច់ដែលថ្នាក់ដឹកនាំត្រូវប្រើប្រាស់នៅក្នុងការងារអភិវឌ្ឍន៍អាជីពការងាររបស់បុគ្គលិករបស់ខ្លួន ។

សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត៕

កងទ័ពកម្ពុជា-ឡាវបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែន នៃប្រទេសទាំងពីរ

ចំនួនអ្នកទស្សនា: Views

 កងទ័ពកម្ពុជា-ឡាវបើកកិច្ចប្រជុំរួមគ្នា ដើម្បីពិនិត្យអំពីវឌ្ឍនភាពសន្តិសុខព្រំដែន នៃប្រទេសទាំងពីរ

គណៈកម្មការកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ​បាន​បើក​កិច្ចប្រជុំពិភាក្សាគ្នាលើកទី២ ដើម្បីពិនិត្យវឌ្ឍនភាព​កិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​ព្រំដែន​ប្រទេស​ទាំងពីរ និងបន្តរៀបចំយន្តការ​ទាក់ទង​ទៅ​នឹង​របៀប​របប​ការងារ​របស់​គណៈ​កម្មការ​ផង​ដែរ។ នេះបើតាមការឲ្យដឹងពីលោក ឧត្តមសេនីយ៍ទោ ថោង សូលីម៉ូ អ្នកនាំពាក្យ​អគ្គ​បញ្ជាការ នៃ​កងយោធពលខេមរភូមិន្ទ។

ថ្លែងប្រាប់ទូរទស្សន៍BTV តាមរយៈតេលេក្រាម លោកឧត្តមសេនីយ៍ទោថោង សូលីម៉ូ បាន​ឲ្យ​ដឹង​ថា កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ នៅសណ្ឋាគារ រ៉ូយ៉ាល អង្គរ រីសត ក្នុងខេត្តសៀមរាប ដោយភាគីកម្ពុជាដឹកនាំដោយ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គ​មេ​បញ្ជាការ​រង នាយសេនាធិការចម្រុះកងយោធពលខេមរភូមិន្ទ និងជាប្រធាន​គណៈ​កម្មការ​កិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវខណៈភាគីឡាវ ដឹក​នាំ​ដោយ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស អនុប្រធាន​អគ្គ​សេនា​ធិការ​កង​ទ័ព​ប្រជាជន​ឡាវ និង​ជា​ប្រធាន​គណៈកម្មការកិច្ច​សហ​ប្រតិបត្តិការ​រក្សា​សន្តិសុខ​របៀប​រៀប​រយ​តាម​បណ្ដោ​យ​ព្រំដែន​ឡាវ-កម្ពុជា។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងថា គណៈកម្មការ​កិច្ច​សហ​ប្រតិបត្តិការរក្សាសន្តិសុខរបៀបរៀបរយតាមបណ្ដោយព្រំដែនកម្ពុជា-ឡាវ មានភារ​កិច្ច​ដ៏សំខាន់​នៅក្នុងការសម្របសម្រួលផ្នែកសន្តិសុខ របៀបរៀបរយធ្វើឲ្យព្រំដែនមានសន្តិភាព បង្ក​លក្ខណៈឲ្យស្ថាប័នជំនាញសហការគ្នាទប់ស្កាត់រាល់ល្មើសនានា និងការអភិវឌ្ឍន៍។ នាយ​ឧត្ត​ម​សេនីយ៍ ឥត សារ៉ាត់ បានបន្ថែម ដើម្បីឲ្យការអនុវត្តទទួលបានជោគជ័យ គណៈកម្មការ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ប្រកាន់ភ្ជាប់នូវគោលការណ៍សន្តិភាព មិត្តភាព ហើយរាល់បញ្ហា​ដែល​បាន​កើត​ឡើង​ត្រូវ​ដោះ​ស្រាយ​ដោយសន្តិវិធី និងគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកផងដែរ។

ជាមួយនោះត្រូវជំរុញឲ្យទំនាក់ទំនងរបស់កងទ័ពប្រទេសទាំងពីរក្នុងស្មារតីសាមគ្គីភាព មិត្តភាព និង​ជា​អ្នកជិតខាងល្អ ជាពិសេសបណ្ដាអង្គភាពតាមបណ្ដោយព្រំដែន ធ្វើការទំនាក់ទំនងគ្នា ផ្លាស់​ប្ដូរ​ព័ត៌មានគ្នា ដោយបង្កើតឲ្យមានការលេងកីឡា សិល្បៈ និងបន្ត​យន្តការ​ការងារ​របស់​គណៈ​កម្មការ​ប្រទេសទាំងពីរ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឧត្តមសេនីយ៍ទោ វ៉ាន់ថង ប៊ុតតាក់វង្ស បានឯក​ភាព​ចំពោះ​ការ​លើក​ឡើង​របស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ហើយសន្យាបន្តពង្រឹង​កិច្ច​សហការ​ក្នុង​ការ​ថែរក្សា​ការពារ​សន្តិសុខតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរឲ្យក្លាយជាព្រំដែនសន្តិភាព បញ្ជៀស​ឲ្យ​បាន​រាល់ការប៉ះទង្គិចគ្នា ដោយសហការទប់ស្កាត់រាល់បទល្មើសនានា ដូចជាអំពើភេរវកម្ម ការ​ជួញ​ដូរ​មនុស្ស ការជួញដូរគ្រឿងញៀន ការជួយដូរអាវុធយុត្តិភ័ណ្ឌ ការជួញដូរវត្ថុបុរាណ ការ​កាប់​បំផ្លា​ញ​ព្រៃឈើ ។ល។

ជាមួយនោះ បន្តពង្រឹងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ក្នុងការអប់រំ​ប្រជា​ពលរដ្ឋដែលរស់​នៅ​តាម​បណ្ដោយ​ព្រំដែន​ឱ្យ​យល់​ដឹង​ពី​ច្បាប់ និង​សេចក្តី​កំណត់​ផ្សេង​ៗ​របស់​ប្រទេស​ទាំង​ពីរ ជៀសវាងការប្រព្រឹត្តអំពើមើលច្បាប់ និងសកម្មភាពដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​សន្តិសុខ ​សុវត្ថិភាព តាមបណ្តោយព្រំដែនប្រទេសទាំងពីរ៕ អត្ថបទ៖ បាន ចក់









ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ "ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត

ចំនួនអ្នកទស្សនា: Views

ក្រសួងពាណិជ្ជកម្ម រៀបចំកម្មវិធីអបអរសាទរទិវាកម្មសិទ្ធិបញ្ញាពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ "ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត

ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤នេះ បានរៀបចំ​កម្ម​វិធី​អបអរ​សាទរ​ទិវា​កម្ម​សិទ្ធិ​បញ្ញា​ពិភពលោកឆ្នាំ២០២៤ ក្រោមមូលបទ "ការកសាងអនាគតរួមគ្នាជាមួយនវានុវត្តន៍ និងគំនិតច្នៃប្រឌិត" ក្នុងគោលបំណង​បង្កើន​ការ​ផ្សព្វផ្សាយ និង​បញ្ជ្រាប​ការយល់​ដឹ​ង​អំ​ពី​សារៈ​សំខាន់ និង​ផលប្រយោជន៍នៃ ការប្រើប្រាស់កម្មសិទ្ធិបញ្ញា សម្រាប់សហគ្រិន និង​អ្នក​សិក្សា​ស្រាវ​ជ្រាវ ក្នុងការជំរុញនិងបង្កើតតម្លៃបន្ថែមលើ ធុរកិច្ច បង្កើតផលិតផលថ្មី និងការអភិវឌ្ឍបច្ចេកវិទ្យា ព្រម​ទាំងបំផុសស្មារតីប្រជាពលរដ្ឋគ្រប់រូបឱ្យចូលរួម លើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា សំដៅ​បង្កើន​ភាព​ប្រកួតប្រជែង នវានុវត្តន៍ និងសុខុមាលភាពអ្នកប្រើប្រាស់ ដោយអនុលោម​តាម​ច្បាប់​ជា​ធរមាន។

កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម , ឯកឧត្តម ហែម វណ្ឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតអូស្រ្តាលី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និងភ្ញៀវកិត្តយសជាច្រើនរូបផ្សេងទៀត។







លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការស្តីទី ដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ចំនួនអ្នកទស្សនា: Views

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០៧និង០០នាទី លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការស្តីទី ដឹកនាំកម្លាំងប្រជុំជួរ និងគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យ នាយ-នាយរងផ្នែក និងមន្រ្តីគ្រប់ ផែន តាម ជំនាញ ៕

ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

ចំនួនអ្នកទស្សនា: Views

 ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការងាររបស់ «ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី»

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៤ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ដែលធ្វើឡើងនៅវិមានសន្តិភាព។

«ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» មានព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស។ ចាប់តាំងពីឆ្នាំ២០០៦មក ថ្នាក់ដឹកនាំនៃ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» ដែលមានលោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជាប្រធាន តែងតែបើកកិច្ចប្រជុំជាទៀងទាត់រៀងរាល់មួយឆ្នាំម្តង។

កិច្ចប្រជុំធ្វើឡើងដើម្បីតាមដាន និងត្រួតពិនិត្យរាល់សកម្មភាពការងារ និងការអនុវត្តរាល់អនុសាសន៍លើការងារមួយចំនួនរបស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពឋានៈតួនាទី ពិសេសការចូលរួមដោះស្រាយរាល់ការងារជាអាទិភាពនានារបស់ស្ត្រី។

ស្ត្រីត្រូវបានរាជរដ្ឋាភិបាលចាត់ឆ្អឹងខ្នងដ៏សំខាន់ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ តាមរយៈកិច្ចប្រជុំជាទៀងទាត់របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្រ្តី» គឺបានពិនិត្យ និងដាក់ចេញអនុសាសន៍ជាច្រើន ដើម្បីលើកកម្ពស់សិទ្ធិរបស់ស្ត្រី និងអភិវឌ្ឍន៍សមត្ថភាពរបស់ស្ត្រី ជាពិសេសជំរុញសកម្មភាពរបស់ស្ត្រីទៅក្នុងកិច្ចការសង្គម។

រាជរដ្ឋាភិបាលកម្ពុជា តាំងពេលដឹកនាំដោយសម្តេចតេជោ ហ៊ុន រហូតមកដល់នីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតីតែងតែបានយកចិត្តទុកដាក់ខ្ពស់បំផុតទៅលើបញ្ហារបស់ស្ត្រី។ សិទ្ធិរបស់ស្ត្រីត្រូវបានលើកកម្ពស់ឱ្យកាន់តែល្អប្រសើរ និងស្មើមុខស្មើមាត់ជាមួយបុរសនៅក្នុងសង្គម ហើយស្ត្រីកាន់តែច្រើនត្រូវបានបានបញ្ចូលទៅក្នុងតួនាទីថ្នាក់ដឹកនាំ និងការសម្រេចចិត្តនៅតាមក្រសួងស្ថាប័ននានា។

ជាក់ស្តែងនៅក្នុងស្ថាប័នកំពូលរបស់កម្ពុជាទាំងស្ថាប័ននីតិបញ្ញត្តិ និងប្រតិបត្តិស្ត្រីកាន់តែច្រើនត្រូវបានបញ្ចូលទៅក្នុងតួនាទីជាថ្នាក់ដឹកនាំ។ ក្នុងនោះស្ថាប័នរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ត្រូវបានបោះឆ្នោតជាប្រធានរដ្ឋសភា។

ដោយឡែកក្នុងស្ថាប័ននីតិប្រតិបត្តិសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ លោកស្រី អ៉ឹង កន្ថាផាវី ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងកិច្ចការនារី, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្រៅពីនោះមានស្ត្រីជាច្រើនត្រូវបានតែងតាំងជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង... និងអភិបាលខេត្តជាដើម៕