2023 ~ គេហទំព័រ សួមសេនានាគ ធីវី ឣនទ្បាញ -->
សូមស្វាគមន៍ គេហទំព័រ សួមសេនានាគធីវីអនឡាញ មានទួលផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....
សូមស្វាគមន៍ www.soumsenaneaktvonline.com /មានទទួល ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ / ទីស្នាក់ការកណ្តាល: / ភូមពោធិខ្វិត ឃំុព្រះបាទ ជាន់ជំុ ស្រុកគីរីវង់ ខេត្តតាកែវ / ចាងហ្វាងការផ្សាយ: លោក ឡាច សួម / ទំនាក់ទំនង Tele: 0716070480 .....

ព័ត៌មានប្រចាំថ្ងៃ

ក្រសួងទូរគមនាគមន៍៖ ពេលទៅលេងសមុទ្រ នៅខេត្តព្រះសីហនុ អាចប្រើ Wi-Fi សាធារណៈ ដោយឥតគិតថ្លៃ !

ចំនួនអ្នកទស្សនា: Views


(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានប្រកាសនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣នេះថា ចាប់ពីពេលនេះទៅ នៅឆ្នេរធំៗចំនួន២ គឺឆ្នេរអូឈើទាល និងឆ្នេរអូត្រេស ក្នុងខេត្តព្រះសីហនុ មាន​ Wi-Fi សាធារណ:​ ដែលក្រសួងផ្តល់ ជូនការប្រើប្រាស់សេវាអ៊ីនធឺណិត ដោយឥតគិតថ្លៃ។

សូមបងប្អូនប្រជាពលរដ្ឋ សាធារណជនជាតិ និងអន្តរជាតិ ស្វែងរកទីតាំង​នៅតាមឆ្នេរទាំង ២ នេះ ហើយអាចភ្ជាប់ដោយ​ QR Code ក្នុងរូបខាងក្រោម ឬផ្ទាំងដាក់បង្ហាញនៅតាមទីតាំងជាក់ស្តែង ដើម្បីភ្ជាប់ Wi-Fi។

តំណភ្ជាប់សម្រាប់មើលទីតាំង Wi-Fi សាធារណៈរបស់ក្រសួង៖ https://mptc.gov.kh/public-wif

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

ចំនួនអ្នកទស្សនា: Views

(ភ្នំពេញ)៖ នៅថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញ​ជាអធិបតីក្នុងពិធីអបអរសាទរខួប ២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិលនៅ​កម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ-ឈ្នះ និងខួប៥ឆ្នាំ​នៃការកសាងវិមានឈ្នះ-ឈ្នះ។

ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចរៀបចំប្រារព្ធខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ​នៃ នយោ​បាយឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨ - ២៩ ធ្នូ ២០២៣) និងខួប៥ឆ្នាំ នៃ ការកសាងវិមានឈ្នះ-ឈ្នះ (២៩ ធ្នូ ២០១៨ - ២៩ ធ្នូ ២០២៣) នៅទីតាំ​ង​វិមានឈ្នះ-ឈ្នះ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ រហូតដល់​ពិធី​ឆ្លងឆ្នាំសកលឆ្នាំ២០២៤។

ខាងក្រោមនេះជាប្រសាសន៍សំខាន់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញអបអរសាទរខួប២៥ឆ្នាំ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ក្រោមនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ពិធីអបអរសាទរខួប នៃការបិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តន៍ដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ គឺជាកម្មវិធីដ៏មានអត្ថន័យជាប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសាងសង់វិមាននយោបាយឈ្នះ-ឈ្នះ គឺជាការតម្កល់ទុកនូវតឹកតាងដ៏មានតម្លៃជាប្រវត្តិសាស្ត្រ និងសម្រាប់មនុស្សខ្មែរជំនាន់ក្រោយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការកសាងវិមាននយោបាយឈ្នះ-ឈ្នះ ត្រូវបានគិតគូរម៉ត់ចត់ និងពុះពារខ្លាំងណាស់។ បើគ្មានការប្តេជ្ញាចិត្តខ្ពស់ មិនអាចសាងសង់វិមាននេះបាននោះឡើយ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ បានរំលេចព្រឹត្តិការណ៍នៅកម្ពុជា ពីដំណាក់កាលរីកចម្រើន មកហិនហោច ហើយឆ្ពោះមកកាន់ការរីកចម្រើនជាថ្មី។

* សម្តេធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នយោបាយឈ្នះ-ឈ្នះ មិនអាចសម្រេចទៅបាននោះឡើយ បើគ្មានប្រតិបត្តិករដ៏ស្មោះត្រង់ចូលរួមជាមួយសម្តេចតេជោទេនោះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមកម្លាំងមួយកងពល អាចដុតបញ្ឆេះភ្លើងសង្គ្រាម។ ប៉ុន្តែការពន្លត់សង្គ្រាមត្រូវមានការចូលរួមពីគ្រប់ភាគី។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិមាននយោបាយឈ្នះ-ឈ្នះ ជានិមិត្តរូបខ្មែរទាំងអស់ និងជានិមិត្តរូបនៃសុខសន្តិភាព។ ដូច្នេះវិមាននេះសង់ឡើងដើម្បីខ្មែរទាំងអស់គ្នា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការចងក្រងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងដំណើររបស់កម្ពុជាមានសារៈសំខាន់ណាស់ សម្រាប់ការធ្វើដំណើររបស់កម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារវិមាននយោបាយឈ្នះ-ឈ្នះ បន្តឆ្លាក់រាល់ព្រឹត្តិការណ៍ និងសមិទ្ធផលរបស់កម្ពុជាជាបន្តទៀត នៅវិមាននយោបាយឈ្នះ-ឈ្នះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធានា៣យ៉ាង ជាស្នូលនៃការអនុវត្តន៍បានជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ រួមមាន៖ ១) ធានាអាយុជីវិត និងរូបកាយ, ២) ធានាអាជីព និងមុខរបរ និង៣) ធានាកម្មសិទ្ធិទ្រព្យសម្បត្តិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ធាតុសំខាន់ដែលនាំឱ្យការអនុវត្តន៍នយោបាយឈ្នះ-ឈ្នះ បានជោគជ័យ គឺទំនុកចិត្ត។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការជឿទុកចិត្តនោះ គឺជឿទុកចិត្តសម្តេចតេជោ និងមួយទៀតកងទ័ពខ្មែរក្រហមជឿទុកចិត្តលើការសម្រេចចិត្តរបស់ខ្លួន។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនជាសង្គ្រាមនៅកម្ពុជាមិនបញ្ចប់ទេនោះ តើមានមនុស្សប៉ុន្មាននាក់ទៀត ត្រូវស្លាប់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើសិនសង្គ្រាមមិនបញ្ចប់ទេនោះ កម្ពុជាមិនអាចបោសសំអាតមីនអស់ពីក្នុងដីនោះឡើយ ហើយនឹងបន្តកើនឡើង។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាម បានធ្វើឱ្យកម្ពុជាមានឱកាសអភិវឌ្ឍន៍ រួមទាំងតំបន់អតីតសមរភូមិសង្គ្រាមផងដែរ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាម បានរួមចំណែកដល់ការរក្សាស្ថេរភាពតំបន់។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបញ្ចប់សង្គ្រាមនាំមកនូវការ​បង្រួប​បង្រួម​ជាតិ ប្រមូលផ្តុំកម្លាំង និងបញ្ញាញាណ ដើម្បីកសាងជាតិ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទបញ្ចប់សង្គ្រាមបង្កជម្រើស បង្កើតឱកាសដល់មនុស្សជំនាន់ក្រោយរាប់ជំនាន់បន្ថែមទៀត។ នេះជាប្រយោជន៍ដ៏ធំ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តសិក្សាស្រាវជ្រាវពាក់ព័ន្ធដំណើរនៃការស្វែងរកសុខសន្តិភាព និងការបិទបញ្ចប់សង្គ្រាមនៅកម្ពុជា។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តផ្សព្វផ្សាយខ្លឹមសារគោលនយោបាយឈ្នះ-ឈ្នះ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យបន្តសាងសង់វិមានឈ្នះឈ្នះ និងរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅតាមតំបន់សំខាន់ៗ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យបន្តរកថវិកាកសាងសំណង់ពាក់ព័ន្ធវិមាននយោបាយឈ្នះ-ឈ្នះ និងសំណង់ផ្សេងៗទៀត។

នំគម នំបត់ នំក្រូច ខ្មែរ ត្រូវបានភ្ញៀវទេសចរធ្វើដំណើរតាមនាវាវេស្ទើដាម មាន៥០សញ្ជាតិសរសើរថាឆ្ងាញ់ខ្លាំងណាស់

ចំនួនអ្នកទស្សនា: Views

 នំគម នំបត់ នំក្រូច ខ្មែរ ត្រូវបានភ្ញៀវទេសចរធ្វើដំណើរតាមនាវាវេស្ទើដាម មាន៥០សញ្ជាតិសរសើរថាឆ្ងាញ់ខ្លាំងណាស់


រដ្ឋបាលខេត្តព្រះសីហនុបានរៀបចំនំខ្មែរដាក់ជូនជាភ្ញៀវទេសចរ ស្គាល់ពីរស់ជាតិ និង ទទួលបានការពេញចិត្ត និង គាំទ្រយ៉ាងខ្លាំង។

លោកស្រី William Daniel ជនជាតិកាណាដា វ័យ55ឆ្នាំ គាត់បានលើកឡើងថា ប្រទេសកម្ពុជាពិតជាកក់ក្តៅណាស់ មានប្រជាជនរួសរាយរាក់ទាក់ និង មានការទទួលស្វាគមន៍យ៉ាងល្អឥតខ្ចោះ ដែលខ្ញុំនឹកស្មានមិនដល់។

វត្តមានរបស់ Westerdam នាពេលនេះជាការរម្លឹកឡើងវិញអំពីទឹកចិត្តមនុស្សធម៌ដ៏ធំធេងរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំកម្ពុជាដែលបានធ្វើចំពោះក្រុមនាវិកនិងអ្នកទេសចរដែលជួបនឹងគ្រោះអាសន្ន ហើយគ្មានអ្នកណាហ៊ានជួយ។ វត្តមានជាថ្មីរបស់នាវានេះ ក៏ជាការដឹងគុណមិនភ្លេចរបស់ម្ចាស់នាវានិងអ្នកទេសចរក្នុងនាវាក៏ដូចជាក្រុមគ្រួសាររបស់ពួកគេចំពោះសម្តេចតេជោ ហ៊ុន សែន និងប្រជាជនកម្ពុជា។

វត្តមាននាវា Westerdam ជាថ្មីនៅលើទឹកដីកម្ពុជាគឺជាសាររម្លឹកឡើងវិញអំពីកេរ្តិ៍ឈ្មោះរបស់កម្ពុជាដែលល្បីរន្ទឺសុះសាយថា ជាប្រទេសតូចដែលមានបេះដូងធំ។ អ្នកសាងប្រវត្តិសាស្ត្រថ្មីនេះឱ្យកម្ពុជាក៏ជាសម្តេចតេជោ ហ៊ុន សែន៕

















រដ្ឋមន្រ្តីក្រសួងព័ត៌មាន ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅខេត្ដក្រចេះ បន្តបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views
(ក្រចេះ)៖ រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ ដែលបំរើសេវាសាធារណៈ ជូនប្រជាពលរដ្ឋបានល្អ ហើយទទួលបានសេចក្តីទុកចិត្ត តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តកាលពីខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ដែលផ្តល់ជំនឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដើម្បីអោយបន្តដឹកនាំប្រទេសជាតិ ហើយមន្ត្រីគ្រប់ជាន់ថ្នាក់បន្តបំរើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់ និងវិជ្ជាជីវៈខ្ពស់។

ការថ្លែងបែបនេះ របស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តក្រចេះ នៅរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ នាសាលមហោស្របខេត្តក្រចេះ។

លោក នេត្រ ភក្ត្រា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងក្នុងនាមលោកផ្ទាល់ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំនៃរដ្ឋបាលគ្រប់លំដាប់ថ្នាក់ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មន្រ្តីរាជការ កងកម្លាំងមានសមត្ថកិច្ចទាំងអស់ដែលបានយកអស់កម្លាំង ប្រាជ្ញា ស្មារតី សហការសាមគ្គីគ្នាបានយ៉ាងល្អនៅក្នុងការបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ រហូតឈានទៅសម្រេចបាននូវសមិទ្ធផលនានាជាច្រើនជូន ប្រជាពលរដ្ឋ ក្នុងទូទាំងខេត្ត។

ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏ជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តបំរើប្រជាពលរដ្ឋក្នុងមូលដ្ឋានខេត្តក្រចេះ ដើម្បីបន្តកសាងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរថ្នាក់ក្រោមជាតិ តាមរយៈការដាក់ចុះនូវវិធានការអនុវត្តការងារមួយចំនួនដើម្បីបំរើផលប្រយោជន៍ប្រជាជន ការអនុវត្តកម្មវិធីគោលនយោបាយ ជាអាទិភាពទាំង០៦ របស់រាជរដ្ឋាភិបាល គឺការអនុវត្តកម្មវិធីជាតិជំនួយសង្គម ផ្នែកបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យ កម្មវិធីគោលនយោបាយអាទិភាពសម្រាប់វិស័យកសិកម្ម កម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង កម្មវិធី ជាតិស្ដីពីក្របខ័ណ្ឌកិច្ចគាំពារសង្គម ឆ្លើយតបនឹងគ្រោះ អាសន្ន -ល-។

លោកថា ហេតុនេះ រដ្ឋបាលខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ទីរ និងអង្គភាពជំនាញ ត្រូវចូលរួមសហការនិងគាំទ្រដល់អនុវត្តកម្មវិធីគោលនយោបាយទាំងនេះក្នុងមូលដ្ឋានរបស់ខ្លួន ប្រកបដោយការទទួល ខុស ត្រូវខ្ពស់ ដើម្បីបម្រើប្រជាពលរដ្ឋប្រកបដោយតម្លាភាព និងគណនេយ្យភាព៕