ភ្នំពេញ:
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវការអបអរសាទរ
ចំពោះខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩
ធ្នូ ១៩៩៨-២៩ ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ
និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។
នៅលើផេកផ្លូវការថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោបានសរសេរថា
អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាមនៅកម្ពុជាក្រោមនយោបាយ ឈ្នះ-ឈ្នះ។
នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ គឺជាខួប២៤ឆ្នាំហើយ
នៃការបញ្ចប់សង្គ្រាមនៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ (២៩ ធ្នូ ១៩៩៨-២៩
ធ្នូ ២០២២) ដែលកម្ពុជារកបាននូវសុខសន្តិភាពពេញលេញ
និងមានការឯកភាពជាតិទាំងស្រុងជាប្រវត្តិសាស្ត្រ។ សម្ដេចតេជោលើកឡើងថា
ការបិទបញ្ចប់សង្គ្រាមហែកហួរ និងការបែកបាក់ជាតិនេះ
បានកើតមានឡើងតាមរយៈនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន
ដែលជាស្ថាបនិក។
សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានអះអាងថា៖ «នយោបាយ
ឈ្នះ-ឈ្នះ គឺជាយុទ្ធសាស្ត្រគោលការណ៍ទាំងឡាយណា ដែលបាននាំមកនូវការធានា
ដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សនិ្តភាព
ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច
នយោបាយសង្គមប្រកបដោយចីរភាព»៕ដោយ៖ ជឹម ណារីសម្រួលដោយ:dara
ព័ត៌មានប្រចាំថ្ងៃ
សម្ដេចតេជោ ហ៊ុន សែន អបអរសាទរខួប២៤ឆ្នាំ នៃការបញ្ចប់សង្គ្រាម នៅកម្ពុជា ក្រោមនយោបាយ ឈ្នះ-ឈ្នះ
ចំនួនអ្នកទស្សនា: Viewsលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជួបសំណេះសំណាលជាមួយបុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ
ចំនួនអ្នកទស្សនា: Views ភ្នំពេញ:
ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន
ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា
និងអធិការកិច្ច បានជួបសំណេះសំណាលជាមួយ
បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍
មនុស្សពេញវ័យ មកពីខណ្ឌមានជ័យ ខណ្ឌច្បារអំពៅ និងខណ្ឌដង្កោ សរុប ៤០០នាក់។
ពិធីនេះ បានធ្វើឡើង នារសៀលថ្ងៃពុធ ៦កើត ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.
២៥៦៦ ត្រូវនឹង ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
លោកជំទាវកិត្តិសង្គហបណ្ឌិត
ម៉ែន សំអន បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ
និងមនោសញ្ចេតនានឹករលឹកដ៏ជ្រាលជ្រៅពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី
នៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន
ប្រធានកិត្តិយសសមាគមនារី ដោយក្តីនឹករលឹក
និងការគិតគូរដល់បងប្អូនទាំងអស់គ្នានៅគ្រប់ទីកន្លែង ។
លោកជំទាវកិត្តិសង្គហបណ្ឌិតបានលើកឡើងថា ការប្រជុំនាថ្ងៃនេះ
គឺយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន
ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិកបក្សក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយបញ្ជាក់ថា បច្ចុប្បន្ន
រាជរដ្ឋាភិបាល ក៏បានបន្តជំរុញការអនុវត្តក្របខណ្ឌគោលនយោបាយ
ជាតិគាំពារសង្គម តាមរយៈការពង្រឹង និងអភិវឌ្ឍន៍ជំនួយសង្គម និងប្រព័ន្ធ
សន្តិសុខសង្គមឱ្យកាន់តែមានវិសាលភាព និងប្រសិទ្ធិភាព ពង្រឹងសន្តិសុខស្បៀង
និងអាហាររូបត្ថម្ភ ដើម្បីធានាការលើកកម្ពស់សុខុមាលភាព សាមគ្គីភាពសង្គម
និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនជាអតិបរមា ។
ទន្ទឹមនោះផងដែរ
សម្តេចតេជោ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា នឹងបន្តរៀបចំ ៖ ១.
ជូនក្រសួងសុខាភិបាលត្រៀមលក្ខណៈ តាមនីតិវិធីធ្វើបណ្ណសុខភាពជូនក្មួយៗ
តាមស្ថានភាពជាក់ស្តែង ។ ២. ប្រគល់ភារកិច្ចជូន ក្រសួងសេដ្ឋកិច្ច
និងហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
ក្រុមប្រឹក្សាជាតិគាំពារសង្គម
ត្រៀមលក្ខណៈធ្វើបណ្ណក្រីក្រតាមនីតិវិធីសម្រាប់ជូនក្មួយៗទាំងអស់
តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។ ៣. សូមប្រគល់ភារកិច្ចជូន ក្រសួងការងារ
និងបណ្តុះបណ្តាលវិជ្ជាជីវៈ សិក្សារកជំនាញដើម្បីបណ្តុះបណ្តាលដល់ក្មួយៗ
តែទាល់តែក្មួយៗព្រមសហការខិតខំរៀនសូត្រជំនាញ
ដើម្បីមានជំនាញច្បាស់លាស់ដើម្បីចាប់អាជីពការងារថ្មី។
ក្នុងឱកាសនោះផងដែរ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បាននាំយកថវិការបស់សម្តេចតេជោ
និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់
បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៤០០នាក់
ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល៕ ដោយ៖ សួស សំរិតសម្រួលដោយ:dara
កងពលធំអន្តរាគមន៍លេខ៣ បើកវគ្គហ្វឹកហ្វឺនបំប៉ន ពង្រឹងសមត្ថភាពយោធិនឆ្នាំ២០២៣
ចំនួនអ្នកទស្សនា: Viewsឆ្នាំ២០២២នៅទីបញ្ជាការកងពលធំអន្តរាគមន៍លេខ៣
បានបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញទូទៅ ដើម្បីពង្រឹងសមត្ថភាពយោធិន ឆ្នាំ២០២៣
ឱ្យទទួលបានជំនាញច្បាស់លាស់ ក្នុងយុទ្ធវិធីថ្មើរជើង ពង្រឹងបានទាំងស្មារតី
និងមានប្រៀបក្នុងការប្រយុទ្ធនៅលើសមរភូមិ កាលពីថ្ងៃទ៤កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី២៦ ខែធ្នូ ឆ្នាំ២០២២
ដោយមានការចូលរួមពីឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជា ការរងកងទ័ពជើងគោក
និងជាមេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ មេបញ្ជាការ
មេបញ្ជាការរងកងពលតូចអន្តរាគមន៍លេខ៧, ៨, ៩ ព្រមទាំងយោធាចារ្យ កម្មសិក្សាការី
នាយទាហាន និងនាយទាហានរង ជាច្រើនរូបទៀត ។
លោកវរសេនីយ៍ត្រី ផល ឌី
នាយការិយាល័យហ្វឹកហ្វឺន នៃកងឯកភាពកងពលធំអន្ត រាគមន៍លេខ៣ បានលើកឡើងថា
ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្រការពារជាតិ
និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ទទួលបានជោគជ័យ កងពលធំអន្តរាគមលេខ៣
បានកំណត់ច្បាស់អំពីសកម្មភាពយោធាក្នុងបច្ចុប្បន្ន ក៏ដូចជាថ្ងៃអនាគត
ដោយចាត់ទុកការងារហ្វឹកហ្វឺន គឺជាការងារអាទិភាពចាំបាច់
ត្រូវដំណើរការជាប្រចាំដូចភ្លៀងរលឹម។ សំដៅបង្កើនចំណេះដឹង ចំណេះធ្វើ
ក៏ដូចជាសកម្មភាពប្រយុទ្ធរបស់នាយទាហាន នាយទាហានរង
និងពលទាហានក្នុងកងពលធំអន្តរាគមន៍លេខ៣ទាំងមូល
តាមគោលការណ៍ដឹកនាំអនុវត្តឆ្នាំ២០២២។
ពង្រឹងខ្សែរយៈដឹកនាំបញ្ជាការងារហ្វឹកហ្វឺនឱ្យបានរឹងមាំ
បំប៉នយោធិនគ្រប់លំដាប់ថ្នាក់ គ្រប់ជំនាញតាមផែនការ ពង្រឹងយោធាចារ្យ
និងគ្រូបង្គោលតាមបណ្ដាកងឯកភាព ចំណុះកងពលធំអន្តរាគមន៍លេខ៣ ។
បន្តកសាងទីលានបាញ់គ្រាប់ពិត ដែលត្រូវកែសម្រួលថ្មីរបស់កងពលធំអន្តរាគមន៍លេខ៣
ដោយអនុវត្តតាមផែនការ កែទម្រង់កងយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ
របស់រដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមឧត្តមសេនីយ៍ឯក ស្រី ឌឹក បានថ្លែងថា
ការបើកវគ្គហ្វឹកហ្វឺន គឺដើម្បីពង្រឹងសមត្ថភាព និងស្មារតីដល់នាយទាហាន
នាយទាហានរង និងពលទាហាន អ្វីដែលសំខាន់ គឺដើម្បីបង្កើនសមត្ថភាព ជាមេបញ្ជាការ
ជាអ្នកដឹកនាំ ថ្នាក់ក្រុមកងអនុសេនាតូច កងអនុសេនាធំ
ត្រូវចេះគ្រប់គ្រងស្ថានការណ៍ និងចាត់តាំងប្រុងប្រៀបមុន និងក្រោយពេលប្រយុទ្ធ
ចល័តរកភូមិសាស្ត្រ សំដៅលើទិសប្រយុទ្ធ
ដើម្បីធានាបានប្រៀបឈ្នះលើខ្មាំងសត្រូវ
ក្នុងការការពារទីតាំងក្នុងតំបន់ភូមិសាស្ត្រ ដែលកំពុងឈរជើង
និងការទទួលខុសត្រូវនាពេលបច្ចុប្បន្ន និងអនាគត ។
ឧត្តមសេនីយ៍ឯក ស្រី
ឌឹក ក៏បានក្រើនរម្លឹកដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំសិក្សា រៀនសូត្រ
និងទទួលយកបទពិសោធន៍ថ្មីៗ ដើម្បីយកទៅបម្រើការងារនៅអង្គភាព ឱ្យមានប្រសិទ្ធភាព
និងត្រូវយកចិត្តទុកដាក់គោរពវិន័យកងទ័ព រក្សាសេចក្ដីថ្លៃថ្នូរ
សីលធម៌រស់នៅស្អាតស្អំ និងរក្សាសាមគ្គីភាព ឯកភាព ហើយទោះក្នុងកាលៈទេសៈណាក៏ដោយ
ក៏នៅតែស្មោះត្រង់ឥតងាករេ ការពារ និងគោរពដាច់ខាត
នូវបទបញ្ជារបស់រាជរដ្ឋាភិបាល ជាពិសេសកម្លាំងកងយោធពលខេមរភូមិន្ទ
ត្រូវតែស្មោះត្រង់ ក្នុងការការពារបូរណភាពទឹកដី ឱ្យបានដាច់ខាត ៕
ក្រសួងរៀបចំដែនដី ចេញសេចក្តីប្រកាសព័ត៌មាន អំពីទិសដៅដែលដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន សម្រាប់ក្រសួងអនុវត្តនៅឆ្នាំ២០២៣
ចំនួនអ្នកទស្សនា: Views(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចេញសេចក្តីប្រកាស អំពីលទ្ធផល នៃសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្ត សម្រាប់ឆ្នាំ២០២៣។
សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣ របស់ក្រសួងរៀបចំដែនដី អ្នកចូលរួមសរុបប្រមាណ ២ ០០០នាក់ ដែលបានធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
បន្ទាប់ពីការអានរបាយការណ៍លទ្ធផលសន្និបាតដោយ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលក្រសួងសម្រេចបានក្នុងឆ្នាំ២០២២ សមិទ្ធផលថ្មីៗជាច្រើនដែលជាជោគជ័យ របស់រាជរដ្ឋាភិបាលក្រោមម្លប់នៃសន្តិភាព និងបានដាក់ចេញនូវទិសដៅការងារសម្រាប់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនៅឆ្នាំ ២០២៣ ដូចខាងក្រោម៖